គាំទ្រអំពើល្អ! សុខ រ៉ាសុី បាញ់លុយច្រឡំអស់១មុឺនដុល្លារជាង តែប៉ះកង់បីចិត្តបុណ្យ ជូនលុយទៅវិញគ្រប់ចំនួន

លោក សុខ​ រ៉ាសុី បានបាញ់ច្រឡំរៀល ទៅដុល្លារអស់១មុឺនដុល្លារជាង តែជួបអ្នករត់កង់បីចិត្តបុណ្យ បាញ់លុយវិញទាំងអស់។

0
32
Loading...

ពិធីករប្រុស លោក សុខ​ រ៉ាសុី បានចែករំលែកអំពីបទពិសោធន៍ខ្លួន ដែលបានបាញ់ទឹកប្រាក់ច្រឡំពីលុយខ្មែរទៅដុល្លារ តាមរយៈធនាគារ ប៉ុន្តែលោកជួបអ្នករត់កង់បីឥណ្ឌាម្នាក់ដែលមានចិត្តបុណ្យ បានជូនលុយត្រឡប់ទៅវិញភ្លាមៗ។

សុខ រ៉ាសុី

ដោយឡែក ពិធីកររូបនេះ បានបង្ហោះរូបភាពលោកជាមួយនឹងអ្នករត់កង់បីឥណ្ឌាម្នាក់ ដោយសរសេរសារខ្លីថា ភ័យចង់គាំងបេះដូង បងប្អូន! ច្រលំស្កេន បាញ់លុយ អោយបងកង់បី ១១១០០ដុល្លារ តែប៉ះចំបងកង់បីចិត្តល្អ ចែករំលែកបទពិសោធន៍មួយបងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និងដុល្លារ សូមមើលអោយច្បាស់កុំអោយដូចខ្ញុំ ជិះកង់បីអស់ ១១១០០ដុល្លារ បាញ់លុយអោយគាត់ ១១១០០ដុល្លារ ព្រោះ QR CODE មានសងខាង ដុល្លា និងរៀល ចេះសំណាង បងរត់កង់បី ត្រឡប់មកវិញ បាញ់ត្រលប់អត់កើតទៀត តែគាត់ខំចំណាយពេល ទៅបំពេញឯកសារនៅធនាគារ ដកលុយអោយវិញ។

សុខ រ៉ាសុី និងកង់បីឥណ្ឌាចិត្តបុណ្យ
សុខ រ៉ាសុី និងកង់បីឥណ្ឌាចិត្តបុណ្យ

 

ទឹកប្រាក់ដែលបាញ់ច្រឡំ
កង់បីឥណ្ឌាចិត្តបុណ្យ

យ៉ាងណាមិញ សូមគាំទ្រអំពើល្អ ដែលបងកង់បីបានធ្វើឡើង ផុសចេញពីចិត្ត ដោយមិនចង់បានទ្រព្យសម្បត្តិ ឬផលប្រយោជន៍តបស្នង៕