រំភើបស្រក់ទឹកភ្នែក! Mai Davika បើកចិត្តឈោងយកក្តីសុបិន្ត សឹងតែមិនហ៊ានឈោង មកក្នុងរូបរាងបវរកញ្ញាដ៏ល្អឯក ត្រូវបំពាក់មកុដលហើយលើកនេះ

Mai Davika ជាមួយនឹងសុបិន្តដែលក្លាយជាការពិត ប្រែកាយក្នុងសំលៀកបំពាក់បវរកញ្ញា ដោយប្អូន Chat រៀបចំ ឈុតសំលៀកបំពាក់រាត្រីស្រមោលសវែងដ៏ល្អប្រណិត ដែលធ្វើ រូបPost នេះក្លាយជាល្អឥតខ្ចោះ ស្រស់ស្អាត Sexy យ៉ាងសម្បូរបែបដូច្នេះ គួរតែបំពាក់មកុដឲ្យតែម្ដងដែរទេ?

0
91
Loading...

នេះគឺជាក្តីសុបិន្តមួយផ្នែករបស់តួឯកស្រី Mai Davika ដែលគ្រប់គ្នាមិនធ្លាប់ដឹង ជាមួយនឹងការដែលក្លាយជាបវរកញ្ញា នាថ្ងៃទី 24 ខែ ធ្នូ 2022 ម្ចាស់ខ្លួនក៏បានបង្ហាញពីនាទីដ៏រីករាយដែលសុបិន្តបានក្លាយជាការពិតទៅហើយនោះ ដោយបានជាងផាត់មុខដែលមានឈ្មោះល្បី ប្អូន Chat ដែលជាអ្នកជួយសម្រេចក្តីស្រម៉ៃរបស់នាងលើកនេះ។

គេបានកែប្រែសម្រស់របស់កញ្ញា Mai ឲ្យក្លាយទៅជា បវរកញ្ញា គ្រងដោយមកុដ និង ឈុតរាត្រីស្រមោលសរ ដែលសាកសមជាមួយនឹងការដើរបង្ហាញម៉ូតលើវេទិកាប្រកួតបវរកញ្ញាតែម្ដង។

Photo : Kapook

ដោយ Mai Davika បានបង្ហោះរូបភាពក្នុងរូបរាងជាបវរកញ្ញា និង បង្ហាញប្រាប់ថា « សុបិន្ដដែលនាងខ្ញុំមិនដែលហ៊ានស្រម៉ៃ ពេលនេះបានសាកល្បងធ្វើហើយចាស៎ សូមថ្លែងអំណរគុណចំពោះ Dream Team Davinangab នាងខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់ ថ្ងៃនេះទៅជួបគ្នានៅ @davikahchannel នៅម៉ោង 18:15 នាទី ល្ងាច ណាចាស៎ ធានាថាប្រាកដជាបានគ្រងមកុដមិនខានទេ»

Photo : Kapook

កម្មវិធីនេះបានធ្វើឲ្យអ្នកគាំទ្រ ចូលមកចុច Like ជាបន្តបន្ទាប់ ដោយអាចនិយាយបានថា ស្អាតខ្លាំងណាស់ រង់ចាំគាំទ្រ បែបនេះមកុដក៏ត្រូវតែបំពាក់ឲ្យហើយទៅចឹង !

Photo : Kapook
Photo : Kapook
Photo : Kapook
Photo : Kapook

ប្រភព : Kapook