ជាអ្នកសម្ដែងស្រីដែលត្រូវគេចាប់កំហុសរឿងស្នេហ៍មករហូត សម្រាប់ Pat Napapa ថ្មីៗនេះ (23 ធ្នូ 2022) អ្នកនាង Pat ក៏ទើបតែមកបើកចិត្តបង្ហាញប្រាប់ នៅក្នុង កម្មវិធី Share របស់ ប៉ុស្ដិ៍ GMM25 ដែលនាងបានបកស្រាយពី ស្នេហា របស់នាង នាពេលកន្លងមក និង ពេលបច្ចុប្បន្នដែលកំពុងតែមានព័ត៌មាននាពេលនេះ។
ដោយអ្នកនាង Pat បានរំលឹកដល់ Clip ថ្មីបំផុត ដែលនាងបានរាំជាមួយនិងកំលោះសង្ហារម្នាក់ ថា គេម្នាក់ហ្នឹងជាគ្រូពេទ្យ តែមិនមែនជាសង្សារ ដោយនាងបាននិយាយបែបកំប្លែងលេងថា ចង់បានគេ តែគេមិនយក គេពិតជាល្អខ្លាំងណាស់ ពូកែ Single អាយុតិចជាងនាង 7ឆ្នាំ ស្គាល់គេដោយសារតែ ធ្លាប់បានចូលរៀនវគ្គសិក្សាខ្លីមួយជាមួយគ្នា ស្គាល់តាមរយៈ Naf ដែលត្រូវជាក្មួយស្រីរបស់ Pat នាងក៏ធ្លាប់សួរគេដែរថា តើគេស្រលាញ់មនុស្សស្រីបែបណា? តែគេចូលចិត្តនារីកាត់ចិន ភ្នែកលឹបៗ ស្រលាញ់អ្នកដែលអាយុតិចជាង។
បើសួរពីរឿងថាជាសង្សារដែលបានទាក់ទងគ្នាបានប៉ុន្មានម៉ោងនោះវិញគឺម្នាក់ដែលបែកក្រោយពីទាកទងគ្នាបាន 4ខែ ហើយម្នាក់នោះគឺ ប៉ូលីសម្នាក់ដែលបង្ហាញខ្លួននៅថ្ងៃបុណ្យបណ្ដែតប្រទីប ចំណែករហ័ស្សនាម Pat 8G នោះ ក៏ព្រោះតែបង្ហាញមុខសង្សារថ្ងៃទី 19 ម៉ោង 7កន្លះ យប់ ដល់ថ្ងៃទី 20 ម៉ោង 7 ព្រឹក ក៏បែកគ្នាវិញ សរុបទៅ 6 ម៉ោង មកពីស្រវឹង Champagne ហើយខាងប្រុស បង្ហោះ Story មិត្តភក្តិមកតឿនថា ប្រាកដចិត្តហើយឬ តែដល់ពេលភ្ញាក់ឡើង បែរជាមានព័ត៌មានថា នាងជាមនុស្សទីបី ធ្វើឲ្យនាងតក់ស្លុតចិត្តតែម្ដង ទើបពេលព្រឹកឡើងប្រកាសថា Single ហើយតែម្ដងទៅ ហើយក៏មានមនុស្សផ្ញើ profile របស់មនុស្សស្រីម្នាក់ហ្នឹងមក ដល់សួរនាំទៅ នោះគឺជាការពិតមែន ទើបឲ្យគេទៅដោះស្រាយគ្នាសិន ទាក់ទងជាមួយប៉ូលីស 4ខែ ចុងក្រោយក៏បែកគ្នា។
អ្នកនាង Pat ថែមទាំងបាននិយាយដល់ស្នេហាក្នុងពេលនេះ ដែលកំពុងស្វែងយល់ចិត្តគ្នាផងដែរ កំលោះម្នាក់នោះជាសិស្សប្អូន ចំនុចចាប់ផ្ដើមនោះគឺ នាងចង់ណែនាំគេឲ្យសិស្សប្អូន ព្រោះគេអាយុតិចជាងនាងដល់ទៅ 14 ឆ្នាំ ពីដំបូង នាងក៏មិនចង់បានដែរ ចង់ឲ្យទៅសិស្ស តែខាងប្រុសបែរជាស្រលាញ់នាងជាង ចង់និយាយតែជាមួយនាង ឆាតចុះឆាតឡើង ជិតមួយឆ្នាំទៅហើយ ការពិតទៅ យើងក៏បានទៅណាមកណាជាមួយគ្នាញឹកញាប់ដែរ តែគ្មានអ្នកណាចាប់សង្កេត ព្រោះខាងប្រុសក្មេង ដូចជាប្អូនក្រុមការងារ ដែលតាមមកជួយថតរូបឲ្យនោះហើយ។
ពេលនោះដែ Moddam និង DJ Matoom ក៏បានបង្ហើបថា ដឹងហើយថាជាអ្នកណា គឺម្នាក់ដែលចាំថតរូបឲ្យ Pat ខាង DJ Matoom ក៏បង្ហើបទៀតថា ជួប នៅ Channel Work Point កំលោះម្នាក់នេះចាំ Pat នៅមាត់ទ្វារ មុខមាត់ប្រើការបាន តែស្រេចលើថា និងអាចនៅបានយូរប៉ុណ្ណា ?
ដោយកំលោះចុងក្រោយនេះអាយុ22 ក្លាយជាមនុស្សម្នាក់ដែលជួយ Support រឿងការងារ , Lives លក់អនឡាញ , ហើយគេក៏មានភាពស្និទ្ធស្នាលជាមួយនិងកូនប្រុស គឺ ប្អូន Racing , ចាំមើលថែ ហើយថែមទាំង រត់លេងក្នុង សួនកំសាន្តក្មេងៗ HARBOR Land ជាមួយនិង កូនប្រុសរបស់ Pat ផងដែរ ទោះបីជានិយាយត្រូវគ្នាគ្រប់យ៉ាង ជិត មួយឆ្នាំហើយក្តី ពីមុនបែបណា គេក៏នៅតែបែបហ្នឹង ទាំងដែលគេក៏បានដឹងច្បាស់ថា ចំនុចដែលគេកំពុងឈរនេះ វាមិនស្ថិតស្ថេរ តែ Pat នៅតែប្រាប់ឲ្យគេទៅរកអ្នកផ្សេងជានិច្ច។
Pat បានបញ្ជាក់ថា បញ្ហានោះគឺដោយសារតែគេមានអាយុតិចជាង ទើបព្យាយាមលាក់ទំនាក់ទំនងនេះ នាងព្យាយាមប្រាប់ឲ្យខាងប្រុសទៅមានអ្នកថ្មីតែម្ដង បើសិនគេត្រូវមានអ្នកថ្មីពេលណា គឺអាចចាកចេញពីជីវិតរបស់ Pat បានគ្រប់ពេល ព្រោះនាងរស់នៅពឹងខ្លួនឯងបានហើយ មានកូនជាកម្លាំងចិត្ត ដូច្នេះចំពោះអ្នកណាដែលចូលមកក្នុងជីវិតហើយ ធ្វើឲ្យយើងហត់នឿយ ខូចចិត្ត ទទួលការអាម៉ាស់ ក៏អញ្ជើញត្រឡប់ទៅវិញទៅ ព្រោះបើគ្មានម្នាក់ហ្នឹងយើងក៏មិនអីដែរ ។
ហើយចំពោះប្រុសក្មេងម្នាក់នេះ ប្រាប់ឲ្យហើយថា ហាមពញ្ញាក់អារម្មណ៍ដោយ សុំរៀបការឲ្យសោះ បើមិនចឹងទេ នឹងសុំបែកហើយ ដែលនាងមកតឿននេះ ព្រោះតែដឹងថាគេទៅពិភាក្សាជាមួយមនុស្សជុំវិញខ្លួន ថា នឹង សុំនាងរៀបការ ប្រាប់ឲ្យហើយថា មិនបានទេ ដោយនាងក៏ធ្លាប់លឺមកថា ដល់ថ្ងៃគម្រប់ខួបមួយឆ្នាំដែលបានទាក់ទងគ្នា គេនឹងសុំនាងរៀបការ តែចៃដន្យនាងដឹងមុន នាងប្រាប់ឲ្យដឹងតែម្ដងថា នាងមិនចូលចិត្តពញ្ញាក់អារម្មណ៍ទេ ស្អាតអីដល់ម្លឹង Pat គេក៏ធ្លាប់សួរដែរថាគេនៅចំណុចណា នាងក៏ប្រាប់ថាចំណុចនេះហើយ កង់សាគួរ បើនៅមិនបានទេអាចចាកចេញបាន Pat មិនបានគិតដល់រឿងរៀបការនេះទេ ថាបើហ៊ានតែឆ្នាំថ្មីនេះ មកSurpriseគ្នា ដឹងតែបែកគ្នាតែម្ដង ដល់វ័យនេះហើយ លែងខូចចិត្ត លែងយំនឹងរឿងស្នេហាអីទៀតហើយ។
ចំណែកឯខាង Moddam ក៏បានបន្ថែមថា Pat ដល់វ័យនេះហើយគ្មានអីដែលត្រូវយំសោកទៀតទេ Patធ្លាប់ត្រូវគេដណ្ដើមគូស្នេហ៍ទៅច្រើននាក់ហើយ (Pat ពីមុនស្លាប់បានហើយ) បើនិយាយពីកាលមុនវិញ គ្រាន់តែថតចប់ឆាកភ្លាមយំភ្លាម ក៏ព្រោះតែសង្សារដែលសង្ហា និង ល្អគ្រប់បែបយ៉ាងនោះ បែរជាត្រូវតួឯកស្រីដែលស្រស់ស្អាតជាងខ្លួន ដណ្ដើមទៅបាត់ (Pat សើចនិងទទួលស្គាល់ថាជាការពិត ធ្លាប់ឆ្លងកាត់មកអស់ហើយ)។
Pat ក៏បន្តទៀតថា ប្រុសក្មេងម្នាក់នេះសុំមើលចិត្តឲ្យយូរៗ ក៏មិនគិតថានឹងប្រកាសជាសាធារណៈថាជាគូស្នេហ៍ដែរ តើគេពិតជានៅតែបែបនេះរហូត ដូចដែលគេធ្លាប់សន្យាឬអត់ទេ? តែគេក៏Support នាងច្រើនយ៉ាងណាស់ ហើយរាល់ថ្ងៃទោះជាមានបញ្ហាអីក៏មានគេចាំជួយ ទាំងរឿងកូន ទាំងរឿងការងារ ដែលធ្វើឲ្យស្នេហាមួយនេះអាចបន្តទៅបានជារឿយៗ។
ចំណែកឯរឿងដែលថាមានអ្នកជួលឲ្យនាងមកធ្វើជាប្រពន្ធចុងគេនោះគឺ ម្នាក់នោះក៏ចូលសុំរាប់អាននាង នាំទៅញ៉ាំអី នាងក៏យល់ព្រម នាងក៏លួចសួរគេផងដែរថាមានគ្រួសារឬនៅ គេប្រាប់មកថាមានកូន2នាក់ នាងក៏យល់គ្មានបញ្ហាអីទេ គិតថាគេជាពោះម៉ាយហើយ តែការពិតគេមានប្រពន្ធ ទើបនាងសុំគេចែកផ្លូវគ្នា ដែលខាងប្រុសបែរជាគិតថាយើងចិត្តងាយ ហើយអ្នកផ្សេងបែរជាមើលមកថា នាងត្រូវការអ្នកចិញ្ចឹម នាងគ្រាន់តែត្រូវការអ្នកជួយ Support នាងចិញ្ចឹមខ្លួនឯងរស់ ហើយក៏មិនចង់ធ្វើជាប្រពន្ធចុងគេដែរ។
បើគេជាពោះម៉ាយពិតមែន នាងក៏មិនថាអីដែរ តែគេមានប្រពន្ធហើយ នាងខ្លាចថាមានថ្ងៃមួយការពិតនឹងលាតត្រដាងឡើងនោះ ដែលសំខាន់នោះគឺកូនរបស់នាងក៏ត្រូវមកទទួលដឹងលឺរឿងនេះ នាងក៏ចង់រស់នៅដោយមានកត្តិយសជាមួយនឹងកូនប្រុសដែរ៕
