មូលហេតុអ្វីបានជាភាពយន្ត Avatar: The Way Of Water មានលក្ខណៈល្អឥតខ្ចោះ? (មានវីដេអូ)

ចាយពេល និងថវិកាមិនតិចនោះទេ នេះជាមូលហេតុដែលខ្សែភាពយន្ត Avatar វគ្គ២ មានលក្ខណៈល្អខ្លាំងបែបនេះ។

0
37
Loading...

ខ្សែភាពយន្ត Avatar: The Way Of Water (វគ្គ២) ដែលទើបនឹងចេញបានប៉ុន្មានថ្ងៃសោះ មានទស្សនិកជនជាច្រើនបាននាំគ្នាសម្រុកមកទស្សនាភាពយន្តមួយនេះ ភ្លូកទឹកភ្លូកដី ដោយពិតជាចង់ដឹងចង់លឺពីខ្សែភាពយន្តមួយខ្លាំងមែនទែនបន្ទាប់ពីបានទស្សនាវីដេអូខ្លី(Trailer) រួចមក។

Avatar: The Way Of Water

ដោយឡែកភាពយន្តមួយនេះ ត្រូវបានដឹក​នាំដោយផលិតករ James Cameron ដែលលើកនេះលោកបានប្រើប្រាស់បច្ចេកវិទ្យា CGI និងបច្ចេកវិទ្យាថតក្នុងទឹក ដែលធ្វើអោយខ្សែភាពយន្តមួយនេះ កាន់តែមានភាពយន្តទាក់ទាញមួយកម្រិតទៀត។ ផលិតកររូបនេះ ចំណាយពេលកន្លះឆ្នាំដើម្បីសរសេររឿងនេះ ដោយប្រើប្រាស់ការស្រមើស្រមៃរបស់លោក ដូចជា ភព Pandora ទេសភាពស្រស់បំព្រង តួអង្គ និងសាច់រឿង សរុបប្រមាណ៨០០ទំព័រ។ លោកបានបន្តទៀតថា ខ្លួនប្តេជ្ញាចិត្តចង់អោយភាពយន្តលោកអាចបំបែកកំណត់ត្រាថ្មី ទើបលោកសម្រេចចិត្តប្រើប្រាស់បច្ចេកវិទ្យា បច្ចេកទេសលំបាកជាងមុន និងចំណាយថវិកាច្រើនឬអាចលើសពី(២៥០លានដុល្លារអាមេរិក) ដែលនេះអាចបញ្ជាក់ពីកម្រឹតនៃការដឹកនាំរឿងរបស់លោកទៅកាន់ពិភពលោកជាក់ជាមិនខាន។ ចំណែករយៈពេលនៃការថតវិញគឺលោក James Cameron បានចាយពេលប្រមាណជា៣ឆ្នាំ ដើម្បីផលិតចេញជាសាច់រឿងមានរយៈពេល៣ម៉ោង ១២នាទី។

Avatar: The Way Of Water (រូបភាពមកពី People)

យ៉ាងណាមិញ James Cameron បង្ហាញពីគោលបំណងថា លោកត្រូវការចំណូល២ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីការផលិតរឿងមួយនេះផងដែរ៕

Avatar: The Way Of Water (រូបភាពមកពី GreekTyrant)