មិនបាច់ចាំទេហ្វេនៗ! ថ្ងៃឆ្លងឆ្នាំនេះ វណ្ណដា សម្រេចមិនទទួលយកកម្មវិធីអ្វីទាំងអស់ ដោយសារហេតុផលដ៏គួរឲ្យស្រឡាញ់មួយ

មានហ្វេនម្នាក់បានសួរសំណួរទៅកាន់លោក វណ្ណដា តើថ្ងៃឆ្នងឆ្នាំសកលមានព្រឹត្តិការណ៍អ្វីឬអត់? ស្រាប់តែវណ្ណដា តបទៅវិញថា...

0
41
Loading...

កាលពីពេលថ្មីៗនេះ មានហ្វេនម្នាក់បានសួរសំណួរទៅកាន់លោក វណ្ណដា តើថ្ងៃឆ្នងឆ្នាំសកលមានព្រឹត្តិការណ៍អ្វីឬអត់? ស្រាប់តែវណ្ណដា តបទៅវិញថា លោកនឹងមិនទទួលព្រឹត្តិការណ៍អ្វីទាំងអស់ ដោយសារតែមូលហេតុមួយ។

វណ្ណដា

ដោយឡែក យោងតាមគណនី Instagram របស់តារាប្រុសរូបនេះ បានធ្វើការឆ្លើយតបសំណួរអ្នកគាំទ្រ តើលោកនឹងទទួលកម្មវិធី ឬព្រឹត្តិការណ៍ក្នុងថ្ងៃឆ្លងឆ្នាំឬអត់ ទើបលោកតបវិញយ៉ាងលឿនថា មិនទទួលយកកម្មវិធីអ្វីទាំងអស់ ដោយមូលហេតុត្រូវត្រឡប់ទៅផ្ទះវិញ ជូនគ្រួសារដើរលេងកម្សាន្ត។

វណ្ណដា

យ៉ាងណាមិញ មានប្រិយមិត្តជាច្រើន បាននាំគ្នាសរសេរអំពីចិត្តគំនិត តារាចម្រៀងរូបនេះ ដែលសុខចិត្ត មិនទទួលកម្មវិធីទាំងអស់ ហើយចំណាយពេលគិតគូដល់អ្នកមានគុណ នាំដើរលេងកម្សាន្ត៕

សារដែលវណ្ណដា តបទៅកាន់ហ្វេន