សមាជិក Bigbang លោក Daesung បានសម្រេចបញ្ចប់កិច្ចសន្យាជាមួយ YG ហើយ

សមាជិកក្រុមចម្រៀងប្រុស Bigbang លោក Daesung បានសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយនឹងក្រុមមួយនេះហើយ។

0
36

សមាជិកក្រុមចម្រៀងប្រុស Bigbang លោក Daesung បានសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយនឹងក្រុមមួយនេះហើយ។

Daesung

ដោយឡែក កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ អ្នកតំណាងក្រុមហ៊ុនYG បានប្រាប់ សារព័ត៍មាន E-Daily ថា Daesung បានសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយ YG Entertainment រួចហើយ។ ប៉ុន្តែក្រុមហ៊ុន នៅតែបង្ហាញជំហរនៅតែគាំទ្រ និងគោរពការសម្រេចិត្តរបស់ Daesung ហើយព្រមទាំងបើកចិត្តទូលាយ ក្នុងការសហការគ្រប់ពេលវេលា។ យើងសូមជូនពរ Daesung អោយជួបតែសំណាងល្អ ក្នុងការខិតខំប្រឹងប្រែងនាពេលអនាគតរបស់គាត់។

Bigbang Daesung ខាងស្តាំគេបង្អស់

យ៉ាងណាមិញ ចំពោះមូលហេតុដែលលោក Daesung សម្រេចចិត្តបញ្ចប់កិច្ចសន្យាបែបនេះ គឺខាង YG មិនបានបញ្ជាក់លម្អិតជាងនេះឡើយ ដូច្នេះសូមរង់ចាំមើលព័ត៍មានលម្អិតជាបន្តបន្ទាប់៕

Daesung
Loading...