តារាស្រីហុងកុង Cherrie Ying វ័យ39ឆ្នាំ គឺជាម្តាយដែលមានមោទនភាពម្នាក់ដែលចូលចិត្តបង្ហោះរូបកូនៗរបស់នាងនៅលើបណ្ដាញសង្គម
តារាសម្ដែងស្រីម្នាក់ដែលបានរៀបការជាមួយនឹងតារាសម្ដែងប្រុសគឺ លោក Jordan Chan វ័យ 55ឆ្នាំ និងមានកូនប្រុសដ៏គួរឲ្យស្រលាញ់2នាក់ Jasper អាយុ 9 ឆ្នាំ និង Hoho អាយុ 2ឆ្នាំ

នាពេលថ្មីៗនេះ ដែល Cherrie បានចែករំលែកវីឌីអូរបស់ Hoho ដែលគេនិយាយគ្រាមភាសាសៀងហៃ នៅក្នុងកម្មវិធី Tiktok ព្រមទាំងបានសរសេរពាក្យពេចន៍អមវីឌីអូថា « ជិតដល់ឆ្នាំថ្មីហើយ , តោះយើងអនុវត្តន៍ភាសារបស់យើង»
ក្នុងក្លីប Hoho ក្នុងឈុតសំលៀកបំពាក់ឡាយដាយណូស័រ ហើយចងសក់ឡើងលើ ដោយឃើញថាគេអាចនិយាយពាក្យថា ប៉ា ម៉ាក់ លោកយាយ ដោយសម្លេងស្រួយស្រេះ គេហាក់ដូចជារីករាយខ្លាំងណាស់ នៅពេលដែលគេនិយាយពាក្យពេចន៍បានត្រឹមត្រូវ ហើយមនុស្សធំនៅជុំវិញខ្លួនសសើរគេ។

ទោះបីជាយ៉ាងណា ជំនួសឲ្យការសសើរក្មេងតូចម្នាក់នេះ , បណ្ដាអ្នកលេង Internet ក៏នាំគ្នានិយាយទៀតថា កូនប្រុសរបស់ Jordan និង Cherrie ពិតជាដូចជាក្មេងស្រីមែនទែន។
ដែលពួកគេបានខមមិនដូចជា « មានកូនស្រីតាំងពីពេលណាមក?» «កូនទី2របស់អ្នកទាំង2មិនមែនជាកូនប្រុសទេឬ? មុខមាត់គេពិតជាដូចក្មេងស្រីខ្លាំងណាស់»ហើយមានថាទៀតថា «Jordanនិងភរិយាប្រហែលជាចង់បានកូនស្រីណាស់ហើយ , ទើបពួកគេចិញ្ចឹមកូនប្រុសរបស់ពួកគេឲ្យដូចជាក្មេងស្រីដូច្នេះ»
បណ្ដាអ្នកលេង Internetក៏បានសម្ដែងពីការព្រួយបារម្ភខ្លាចថា Hoho អាចនិងមានបញ្ហានៃការវិវត្តន៍អត្តសញ្ញាណភេទរបស់គេនាពេលអនាគត។
មិនមានភាពជាប្រុសពេញលក្ខណៈដូចជា Jasper ដែលគេពិតជាកាត់រកប៉ារបស់គេខ្លាំងណាស់ , ចំណែកឯ Hoho វិញ គេពិតជាមានលក្ខណៈមុខមាត់ស្រដៀងនិងម៉ាក់របស់គេច្រើនជាង ។
ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែល Hoho ត្រូវគេយល់ច្រឡំថាជាកូនស្រី ។
នាកាលពីដើមឆ្នាំ រូបភាពរបស់ Hoho ក្នុងឈុតសំលៀកបំពាក់ពណ៌ផ្ទៃមេឃ ជាមួយនឹងម៉ូតសក់ចងឡើងលើបែបកន្ទុយសេះ , ដែលធ្វើឲ្យបណ្ដាអ្នកលេង Internet សន្និដ្ឋានថា ដែល Cherrie តុបតែងខ្លួនឲ្យ Hoho ដូចជាកូនស្រីដូច្នេះ ក៏ព្រោះតែនាងចង់បានកូនស្រី។
តែក្រោយមក Cherrie បានបកស្រាយថា ដែលនាងទុកសក់ Hoho ឲ្យវែងដូច្នេះ ក៏ព្រោះតែដើម្បីឲ្យសក់កូនរបស់នាង អាចយកទៅធ្វើជាសក់ពាក់ បរិច្ចាកឲ្យក្មេងដែលមានជម្ងឺមហារីក។