Loading...
ប៉ុន្មានថ្ងៃមកនេះ មានការភ្ញាក់ផ្អើលចំពោះវីដេអូមួយដែល ត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម ដោយមានភ្លើងពណ៍ក្រហមៗលើមេឃ សង្ស័យតែជាឋាសហោះរបស់មនុស្សភពផ្កាយ។

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់ Brett Feinstein បានចែករំលែកវីដេអូ ដែលលោកបានថតទុក ដើម្បីអោយអ្នកលេងហ្វេសប៊ុកបានឃើញ នៅផ្ទៃមេឃមានពន្លឺភ្លើងពណ៍ក្រហមដូចជាអំពូលអញ្ចឹង ទំហំធំខ្លាំងស្ទើរតែធំជាងផ្ទះវីឡាស្កឹមស្កៃទៅទៀត ដែលនេះធ្វើអោយមនុស្សម្នាចេញមកមើលពន្លឺភ្លើងចម្លែកនោះទាំងអារម្មណ៍មិនស្រួលក្នុងចិត្តផងដែរ មិនថាជាឋាសហោះរបស់មនុស្សក្រៅភព ឬក៏អ្វីផ្សេងអោយប្រាកដ។

យ៉ាងណាមិញ ខណៈពេលនេះមានមនុស្សជាច្រើន នៅតែមានចម្ងល់ថាពន្លឺក្រហមជាអ្វីអោយប្រាកដទៅ ចុះប្រិយមិត្តវិញគិតថានោះគឺជាអ្វីវិញទៅ?

វីដេអូ៖