ប្រុសឡា រម្លឹកអតីតកាល កាលរៀនចប់ទី១២ ម្តាយចង់ឲ្យរៀនពេទ្យ តែលោកបានតបថាចង់ក្លាយជាតារាចម្រៀងម្នាក់

ប្រុសឡា បានចែករំលែកអតីតកាលរៀនចប់ទី១២ ចង់ក្លាយជាអ្នកចម្រៀងរ៉េប ប៉ុន្តែត្រូវម្តាយជំទាស់ ដោយគាត់ចង់អោយប្រុសឡារៀនពេទ្យវិញ។

0
27
Loading...

ប្រុសឡា គឺជាតារាចម្រៀងរ៉េបម្នាក់ដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកគាំទ្រដ៏ច្រើនលើសលប់ បទដែលនាំអោយមហាជនចាប់ផ្តើមស្គាល់រូបលោកនោះ គឺបទជិះសុីក្លូ បទនារីសក់ខ្លីជាដើម សុទ្ធសឹងជាបទពីរោះៗ។

ប្រុសឡា

ដោយឡែក មុនល្បីឈ្មោះដូចសព្វថ្ងៃនេះ ប្រុសឡា បានចែករំលែកអតីតកាលរៀនចប់ទី១២ ចង់ក្លាយជាអ្នកចម្រៀងរ៉េប ប៉ុន្តែត្រូវម្តាយជំទាស់ ដោយគិតថាអ្នកចម្រៀងគ្មានអនាគតទេ ណាមួយម៉ាក់ ប៉ាធ្វើពេទ្យ គួរតែរៀនវេជ្ជបណ្ឌិតទៅ។ ប្រុសឡា គិតថាម៉ាក់លោកនិយាយត្រូវ ទើបលោកគិតមួយសន្ទុះ ទើបលោកតបទៅវិញថា ចង់ក្លាយជា ដុកទ័រ Dre 

ប្រុសឡា កាលរៀនចប់វិទ្យាល័យ

គូរបញ្ជាក់ដែរថា ដុកទ័រ Dre គឺជាតារារ៉េបម្នាក់ ដែលបានទទួលសញ្ញាប័ត្រផ្នែកវេជ្ជសាស្រ្តពីសាកលវិទ្យាល័យ Alabama នៅBirmingham ហើយបានបញ្ចប់ការវះកាត់សរសៃប្រសាទនៅសាកលវិទ្យាល័យ Minnesota ​បានដោយជោគជ័យ៕

អ្នកចម្រៀងរ៉េប និងវេជ្ជបណ្ឌិត Dre