ត្រូវប្រគល់តំណែងភាពល្បីល្បាញ ជក់ចិត្ត ស៊ីអារម្មណ៍មិនក្រែងចិត្តអ្នកណា តាមរយៈកញ្ចក់ទូរទស្សន៍ ដើម្បីជាកិច្ចស្វាគមន៍ដល់ឆ្នាំទន្សាយមាស សម្រាប់គម្រោងរឿងភាគឆ្នាំថ្មី 2023 ពី Channel one 31 ត្រៀមខ្លួនចូលសណ្ឋិតក្នុងតេលេបញ្ជាទូរទស្សន៍ដោយរឿងភាគច្រើនរសជាតិ និង ជ្រើសយកអ្នកសម្ដែងគុណភាព មានទាំងរូបសម្រស់ ការងារល្អ និង ថ្វីដៃលំដាប់ស្ដង់ដា ឲ្យមករួមគ្នាសម្ដែងជុំគ្នា ដើម្បីជាការបង្ហាញឲ្យទស្សនិកជនទូទាំងប្រទេសបានទស្សនា ទាំង រឿងភាគ ដែលចាក់ផ្សាយវេលាម៉ោង 7 យប់ និង រឿងភាគបន្ទាប់ពីពត៌មាន ដែលចាក់ផ្សាយនាវេលាម៉ោង 8 កន្លះយប់ ដោយរក្សាលំនឹងនៃការនាំយករឿងភាគមកចែកជូនយទស្សនិកជនទស្សនា ឲ្យសាកសមពាក្យស្លោកដែលថា រឿងល្អមើល គឺមើលនៅ Channel one។
ចំពោះរឿងភាគ ស្នេហាឆ្លងភពឆ្លងជាតិ ដែលពោពេញដោយគំនុំ ចងពៀរ ដែលមានចំណងជើងថា Manee Payabat ដែលតួឯកប្រុស គឺ កំលោះ New Thitipoom Techa-apaikhun សម្ដែងជាគូរជាមួយនឹងតួឯកស្រី Bua Nalinthip Sakulongumpai ដែលមករួមការងារជាមួយនឹង Channel one 31 ជាលើកដំបូង ក្រៅពីនេះ នៅមានរឿងភាគបុរាណ Phra Nakhon 2410 ជាមួយនិងរឿងរញ៉ែរញ៉ៃរបស់ កញ្ញាមេអណ្ដើក ដែលមានតួនាទីចាប់គូរឲ្យប៉ូលីសកំលោះប្រចាំព្រះនគរ ដែលសម្ដែងដោយតួឯកប្រុស Sean Jindachot មកប្រទះគ្នាជាមួយនឹង តួឯកស្រីជំនាន់ថ្មី Charlette Wasita Hermenau ។
VIP ជារឿងភាគដែលពោពេញទៅដោយរសជាតិជីវិតមួយរឿងទៀត ដែលជ្រើសរើសយក តួឯកប្រុសស្រី ជើងចាស់ ដូចជា Pong Nawat Kulrattanarak ប៉ះជាមួយ Pooklook Fonthip Watcharatrakul ដែលសម្ដែងជាតួ គូស្វាមីភរិយា ដែលខាងប្រុសស្វាមីដែលមានចិត្តសាវ៉ា ចំណែកឯរឿង Rak Rai រឿងភាគដែលលេចធ្លោគ្រប់បណ្ដាញសង្គមនាៗ តាំងតែព្រលែងរូបភាពFittingរឿងជាលើកដំបូង ដែលមានចូលរួមសុទ្ធតែតួសម្ដែងមានស្នេហ៍ មានសមត្ថភាពខ្ពស់ ពោពេញដោយកម្លាំង ដែលបានតួឯកស្រីពូកែដូចជា Mai Davika មកប្រទះគ្នានិង តួឯកប្រុសគុណភាពដូចជា Jes Jespipat និង Mew Suppasit ។
Phanom Nakha ជារឿងភាគទ្រង់ទ្រាយធំ CG ដែលនឹងនាំទស្សនិកជន ទៅឃើញភាពអាថ៌កំបាំង ជាមួយនឹងរឿងតំណាលនាគរាជ តាមរយៈ អ្នកដឹកនាំរឿងស្នាដៃមាសដូចជា លោក Sant Srikaewlaw និងក្រុមអ្នកសម្ដែងពោរពេញដោយទេពកោសល្យ នាំសម្ដែងដោយតួឯកស្រី Green Ausadaporn ជាគូនិងតួឯកប្រុស កំលោះ Tre Porapat នៅមានរឿង Duangjai jom Krabi ដែលជាប្រភេទរឿងភាគបែបមនោសញ្ចេតនា ស្រមើស្រម៉ៃ ដែលដកស្រង់ចេញពីសៀវភៅប្រលោមលោកមានភាពល្បីល្បាញមួយក្បាល ដែលបានតួឯកប្រុសមុខសង្ហា Bright Norraphat និង Neng Sarun ដែលសម្ដែងជាគូរជាមួយតួឯកស្រី 2 រូប គឺ Esther Supreeleela និង Plengkwan Nattaya។

រីឯខាងរឿងភាគម៉ោង 7យប់ របស់ Channel one 31 នៅតែគ្រងតំណែងប៉ុស្ដិ៍ដែលចាក់ផ្សាយកម្មវិធីទូរទ្សន៍ដែលល្អជាងគេរហូតមក រឿងភាគដែលសាងកម្លាំងចិត្ត ដូចជារឿង Phuea Mae Phae Bo Dai ដើរតួដោយ Toy Pathompong ជាគូនឹង Phingphing Nicha ចំណែកឯរឿងមួយទៀត ជាការត្រឡប់មកវិញ នៃចក្រវាឡ One Universe ជាសាច់រឿងប្រភេទ Action-Fantasy ដែលមានចំណងជើងថា Khao Niao Thong Kham ជាមួយនឹងរឿងរ៉ាវអភិនិហារបស់កំលោះរោងចក្រដែលពោពេញដោយភាពតស៊ូក្នុងជីវិត ដែលសុខៗគេក៏ក្លាយជា វីរៈបុរសដែលមានថាមពលពិសេស ដែលបានទទួលឥទ្ធិពលពី បាយដំណើបមាស ដែលនាំសម្ដែងដោយ Team Khunakon សម្ដែងជាគូជាមួយ Xiang Pornsroung
Laila Thida Yak វគ្គ2 រឿងភាគបែបស្រមើស្រម៉ៃ ដែលធ្លាប់បង្កើតប្រជាប្រិយភាព និង ត្រឡប់មក កូរជាថ្មីម្ដងទៀត ពីសំណាក់ វីរៈកុមារីខ្លួនតូចតែអស្ចារ្យ ពីពិភព One Universe ដែលនឹងត្រឡប់មកជាមួយនឹងភារកិច្ចថ្មីទៀត ជាមួយនឹងក្រុមអ្នកសម្ដែងដដែល ដែលមានដូចជា Inter Ruangrada , Nicole Theriault , Pepo Nutchapan , Mook Napapach , Lift Supoj ជាដើម ។
ប្រភព : បរទេស