រំភើបជំនួស! Aum Patcharapa ជូនពរថ្ងៃកំណើត Ae Suphachai ដែលគ្រប់ពាក្យពេចន៍ចាក់ដោតដល់បេះដូង

0
36
Loading...

ថ្ងៃកំណើតរបស់អ្នកចាត់ចែងផ្ទាល់ខ្លួនដូចជា Ae Suphachai ទាំងមូល ប្រាកដជាមិនអាចខកខានបាននោះទេ អញ្ចឹងហើយទើបប្អូនស្រីសំណព្វចិត្ត Aum Patcharapa ត្រូវទៅចូលរួមជូនពរថ្ងៃកំណើត ហេតុដូច្នេះហើយទើបកញ្ញា Aum ត្រូវរកនឹកពាក្យពេចន៍ដើម្បីជូនពរនិងសសើរយ៉ាងច្រើន ដែលអាចនឹងធ្វើឲ្យម្ចាស់ខួបបានអានហើយដល់ថ្នាក់ទឹកភ្នែកទឹកសម្បោរផងក៏អាចថាបាន។

សូមឲ្យមានក្តីសុខឲ្យច្រើនៗណា ជាមនុស្សចិត្តល្អបែបនេះរហូតទៅណា ក្ដីស្រម៉ៃរបស់បងគឺការដែលបានក្លាយជាស្រីស្អាត បងបានព្យាយាមខ្លាំងរហូតធ្វើឲ្យ Aum ស្រក់ទឹកភ្នែកហើយ ការព្យាយាមរបស់បងក៏បានធ្វើឲ្យថ្ងៃនេះបងបានក្លាយជាស្រីស្អាតពិតមែន។

ឃើញហើយពិតជាត្រេកអរជំនួសបង Ae ខ្លាំងណាស់ដែល ទោះបីបងប្រើ App មែនពិត តែក៏ធ្វើឲ្យសម្រស់បងប្រែជាស្រស់ស្អាតពិត ស្រលាញ់បងណាស់ ស្រលាញ់ការតាំងចិត្តរបស់បង ហើយក៏ស្រលាញ់ App របស់បងផងដែរ ។

ហើយក៏មានអ្នកគាំទ្រមកចូលរួមខមមិនយ៉ាងសប្បាយថា ខ្ញុំកំពុងតែស្លុងអារម្មណ៍…..ចូលតួរហើយបងអើយ , អរគុណ App Meitu ដែលធ្វើឲ្យក្ដីសុបិន្តបង Ae ប្រែជាពិត , ស្រលាញ់បំផុត គ្រប់ពាក្យជូនពរទាំងឡាយ សុំទោសដែលសើចណាបាទ គួរឲ្យស្រលាញ់ណាស់ , ពាក្យពេចន៍ជូនពររបស់ប្អូន Aum ធ្វើឲ្យគ្រប់គ្នាដឹងអស់ហើយ គួរឲ្យស្រលាញ់ដល់ហើយទាំង2នាក់ហ្នឹង , ជាពាក្យជូនពរដែលអានហើយមិនសើចមិនបាន គួរឲ្យស្រលាញ់តែម្ដងហើយ ៕

ប្រភព : Khaosod