មើលសម្រស់ពិតតួអង្គ Tuk ក្នុងភាពយន្ត Avatar: The Way Of Water អាយុមិនដល់ ១៨ ទេ តែស្អាតដូចក្រមុំ ខ្ញង់ខ្លាំងតែម្ដង

តួអង្គTuk ក្នុងខ្សែភាពយន្ត Avatar វគ្គ២ កំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជនជុំវិញពិភពលោក។

0
30
Loading...

ខ្សែភាពយន្តខ្នាតយក្ស Avatar វគ្គ២ ចេញមិនទាន់បានប៉ុន្មានផង ឃើញថាសន្ទុះនៃការគាំទ្រពីមហាជន មានច្រើនលើសលប់ រហូតដល់លឺថាចំណូលពីខ្សែភាពយន្តនេះ មានជិតដល់១ពាន់ដុល្លារទៅហើយ។

Trinity Jo-Li Bliss

ជាការពិតណាស់ ការងារដែលធ្វើច្បាស់លាស់ និងមានគុណភាពប្រាកដជាទទួលបានលទ្ធផលធំអញ្ចឹងដែរ ដូចលោក James Cameron បានចាយពេលជាច្រើនឆ្នាំទម្រាំបានចេញផ្លែផ្កាដូចពេលនេះ។ ចំណែកតួអង្គវិញ គឺមិនមែនលំៗទេ ផលិតករមួយនេះត្រូវការភាពល្អឥតខ្ចោះ ដូច្នេះការជ្រើសរើសរបស់លោកគឺសុទ្ធសម្រិតសម្រាំងទៅលើគុណភាពជាចម្បង ទាល់តែសម្រស់ស្រស់ស្អាត និងទេពកោសល្យខ្ពស់ ទើបអាចមានវត្តក្នុងភាពយន្តលោកបាន។

Trinity Jo-Li Bliss សម្តែងជាតួអង្គ Tuk

ដោយឡែក ក្នុងចំណោមតួអង្គទាំងអស់ក្នុងរឿង Avatar វគ្គ២ មានតួអង្កវ័យក្មេងម្នាក់ឈ្មោះ Trinity Jo-Li Bliss អាយុ១៣ឆ្នាំ ដែលនាងសម្តែងជាតួអង្គTuk ត្រូវបានទទួលចំណាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជនទៅលើសមត្ថភាពនៃការសម្តែង ហើយជាពិសេសនោះគឺសម្រស់ដ៏ស្រស់ស្អាតរបស់នាង តាមបែបស្រគត់ស្រគុំ សាច់សខ្ចី រួមទាំងមុខបែបពងក្រពើ ដែលធ្វើអោយរឿងនេះកាន់តែមានភាពទាក់ទាញមួយកម្រិតទៀតផងដែរ៕

Trinity Jo-Li Bliss
Trinity Jo-Li Bliss សម្តែងជាតួអង្គ Tuk
Trinity Jo-Li Bliss