ចាំម្ដាយសុខៗលេចរឿងផ្ទៃក្នុងម្ដាយបណ្ដោយ! អូន Peemai ឆ្លើយតបហើយ តើ Aff ពិតជាលួចលាក់មានសង្សារមែនឬ បែកធ្លាយហើយ?

0
85
Loading...

ឱបអ្នកម្ដាយយ៉ាងណែនទាំងរំភើបចិត្ត បែកធ្លាយអាថ៌កំបាំងមែនហើយ អូន Peemai មកបកស្រាយហើយពីមន្ទិលពាក់ពន្ធ័និងរឿងដែលថា ម៉ែ Aff មានសង្សារមែនឬអត់នោះ ត្រេកអរហើយក៏ចង់មានប្អូនឆាប់ៗដែរ បែកការណ៍ហើយលើកនេះ !

ស្រីតូច Peemai កូនស្រីមករង់ចាំម្ដាយ ដែលមានងារជាពិធីករក្នុងកម្មវិធីចែករំលែកបទពិសោធន៍របស់នារីរឹងមាំ ខណៈពេលដែលនិយាយអំពីរឿងរ៉ាវរបស់ Dr. Chang Thosaporn ដែលធ្វើការទស្សន៍ទាយរាសី ក្នុងកម្មវិធី 3 Zap ឲ្យ Aff ថា អ្នកដែលកើតខែ តុលា ឆ្នាំក្រោយដល់គូរហើយ ដែលធ្វើឲ្យអូន Peemai រំភើបរត់ទៅឱបម្តាយ «កូនសប្បាយចិត្តណាស់ អបអរផងណាម៉ាក់ peemai ចង់បានប្អូនហើយ »។

ខណៈពេលនោះដែរ Pui pimonwan មិត្តពិធិកររបស់ម៉ាក់ Aff សួរ អូន Peemai ថា មានអ្នកណាមកញ៉ែម៉ាក់ Aff ឬអត់? អូន Peemai ក៏ឆ្លើយភ្លាមថា គឺពិតជាមានមែន (សួរថាជាអ្នកចាស់ឬអ្នកថ្មី) អ្នកថ្មី (អាយុច្រើនឬតិចជាងម៉ែ) បើមិនតិចជាងទេក៏អាយុស្របាលៗនឹងម៉ាក់ដែរ Peemai បានដឹងរឿងសំងាត់ ធ្វើឲ្យម៉ាក់ Aff សើច ហើយនិយាយថា កូននិយាយលេងសើចប៉ុណ្ណោះ ។

រីឯខាង ម៉ាក់ Pat Napapa វិញក៏ត្រូវ អូន Racing លាតត្រដាងអាថ៌កំបាំងថាមានសង្សាររួចហើយដែរ ហេតុនេះទើបធ្វើឲ្យ អ្នកម៉ាក់ទាំង2 ចេញជាគំនិតតែមួយថា គួរតែកុំយកកូនមកកន្លែងធ្វើការអី បើមិនចឹងទេបែកធ្លាយអាថ៌កំបាំងអស់ហើយ ៕

ប្រភព : Khaosod