Loading...
សមត្ថកិច្ចបានធ្វើការបង្ក្រាបឡេ Black Sheep ក្លែងក្លាយជាង៦តោន នៅឯទីតាំងផ្ទះល្វែងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

ដោយឡែក ដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយសារផលិតផលឡេក្លែងក្លាយទាំងនេះ គណៈកម្មាធិការ (គ.ប.ផ.ក.) សូមអំពាវនាវដល់សាធារណៈជនទាំងអស់មេត្តាប្រុងប្រយ័ត្ន និងបញ្ឈប់រាល់ការទិញផលិតផលឡែក្លែងក្លាយម៉ាក BLACK SHEEP BODY LOTION ទាំងនេះ។

ដូច្នេះសូមបងប្អូនទាំងអស់សូមប្រយ័ត្ន ប្រសិនជាទិញអ្វីម្យ៉ាងមិនឡេ ឬផលិតផលគ្រឿងសម្អាងផ្សេង ត្រូវសិក្សាពីប្រភពអោយបានច្បាស់លាស់ ជៀសវាងមានបញ្ហាសុខភាព ស្តាយក្រោយនៅថ្ងៃណាមួយ៕


ប្រភព៖ សៀ សៀកឡេង