អាយុកាន់តែច្រើនមែនពិតតែសម្រស់កាន់តែស្អាតរឹតទ្វេ សម្រាប់តួឯកស្រីស្អាត Prang Kannarun រាងតូចស្រលូនមិនថាស្លៀកពាក់ឈុតអ្វីក៏មើលទៅសម ស្អាត ហើយបច្ចុប្បន្នដែល Prang ប្រាប់ថា ផ្តោតសំខាន់ទៅលើតែរឿងការងារ និង ក្រុមគ្រួសារ គឺចង់សំដៅពីរឿងមុននេះដែលទើបតែទិញឡានថ្មីឲ្យអ្នកម្តាយរួចរាល់នោះឯង។
តែភាពស្រស់របស់ Prang ក្នុងអំឡុងពេលនេះ អាចនឹងធ្វើឲ្យកំលោះៗត្រូវរលាយបេះដូងនោះក៏ ការដែលបានឃើញនាង ក្នុងសំលៀកបំពាក់អាវពណ៌បៃតងដែលមានប៉ាក់ កជ្រៅ Sexy តែក៏រៀបរយ ព្រោះតែស្នាមញញឹមដ៏ស្រទន់ ផ្អែមល្ហែមរបស់នាង ។
ដោយបង្ហាញមុខហ្ស៊ីន នាខណៈពេលដែលនាងកំពុងតែហ្វឹកហាត់ចំរៀង ដែលបណ្ដាលឲ្យរូបភាពឈុតនេះបានក្លាយជាក្រសែទាក់ទាញម្ដងទៀត ព្រោះតែគ្រប់គ្នាផ្តោតទៅលើមុខហ្ស៊ីនដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង ដែលមើលទៅស្រស់ស្អាត និង ស្រស់ស្រាយជាពន់ពេក ដែលធ្វើឲ្យបណ្ដាហ្វេនក្លាប់សសើរនាងមិនដាច់ពីមាត់។
ដូចជា « មុខស្រស់បស់មែន កញ្ញា Prang បែបនេះស្អាតខ្លាំងណាស់ » «អូហូ ទេពអប្សរ សូម្បីតែមុខហ្ស៊ីនក៏ស្អាតដល់ម្លឹង» « នេះមនុស្សឬទេពអប្សរហ្នឹង បើមានកូនស្រី សូមឲ្យស្អាត និង គួរឲ្យស្រលាញ់ ដូច Prang ក៏ពេញចិត្តបំផុតហើយ » ជាដើម ៕
ប្រភព : បរទេស