គួរឲ្យស្រឡាញ់យ៉ានេះ Santa ! BLACKPINK Jisoo ផ្តល់អំណោយដ៏គួរឱ្យស្រលាញ់ដល់អង្គរក្សដែលមាឌធំៗ អ្នកគាំទ្រជុំវិញពិភពលោកសើច

0
41
Loading...

Jisoo បានផ្តល់ឱ្យអង្គរក្សរបស់ BLACKPINK នូវតុក្កតា Miffy ដ៏គួរឱ្យស្រលាញ់មួយទុកជាកាដូសម្រាប់ថ្ងៃបុណ្យណូអែលនៅ (ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២២) នៅក្នុងវេទិកាសហគមន៍អនឡាញមួយ។

អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​កត់​សម្គាល់​ឃើញ​ថា ​សមាជិក​ក្រុម BLACKPINK ម្នាក់​បាន​ទទួល​តុក្កតា Miffy ពី Jisoo ជា​អំណោយ ។ Miffy មាន​ប្រភព​មក​ពី​ប្រទេស​ហូឡង់។ វាជាតួអង្គទន្សាយដ៏ល្បីល្បាញដែលមានលក្ខណៈពិសេសសាមញ្ញ។

ជាពិសេស អ្នកនិយមលេងអ៊ីនធឺណេតបានឃើញហើយពិតជាគួរឱ្យអស់សំណើចណាស់ដែលអង្គរក្សសាច់ដុំរបស់ BLACKPINK ម្នាក់ៗកាន់តុក្កតាទន្សាយដាក់ក្នុងហោប៉ៅ។ IG Story របស់បុគ្គលិកម្នាក់ទៀតបានសរសេរថា “Miffy បានទទួលកាដូពី Santa Jisoo” ៕ ប្រភពពី៖ allkpop