បុរសពីរនាក់បើកបុក ធុង ស្ពេត្រូ ហើយបម្រុងរត់ ដល់ពេលគេចាប់បាន តាំងចេញស្ទីលម្រាមដៃដប់សុំទោស (មានវីដេអូ)

វប្បធម៍បើកបុកលើកដៃសុំទោសកាលចប់! លោក ធុង ស្ពេត្រូ​ បានបញ្ជាក់ថាបុរសពីរនាក់បើកបុករថយន្តខ្លួន ប្រុងរត់ ដល់ពេលចាប់បានហើយតាំងលើកដៃសុំទោស។

0
33
Loading...

នាពេលថ្មីៗនេះ លោក ធុង ស្ពេត្រូ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវបុរសពីរនាក់បើកម៉ូតូបុកធ្វើអោយខូចខាតរថយន្តរបស់លោកបន្តិចបន្តួច ហើយប្រុងរត់ ចុងក្រោយចេញស្ទាយ៍ដដែល គឺលើកដៃសុំទោស។

ធុង ស្ពេត្រូ

ដោយឡែក យោងតាម គណនី លោក ធុង ស្ពេត្រូ បានបង្ហោះវីដេអូមួយដែលបុរសពីរនាក់បានបើកបរម៉ូតូទំនងក្នុងស្ថានភាពស្រវឹង ហើយលើកដៃសុំទោសដើម្បីបញ្ចប់រឿង។ លោក ស្ពេត្រូ បានបញ្ជាក់ថាដំបូងឡើយ បុរសទាំងពីរ បានបើកបរបុករថយន្តលើក ហើយមិនបានសុំទោសភ្លាមៗទេ បែរជាជាន់លេខប្រុងរត់វិញ ទើបធ្វើអោយលោកដេញចាប់បាន ទើបបានចេញក្បាច់ម្រាមដៃដប់សុំទោសវិញ ដែលនេះលោកចិត្តធ្ងន់ព្រមទទួលយកការសុំទោស ប៉ុន្តែបើប៉ះអ្នកផ្សេងប្រាកដជាមិនមានសំណាងអញ្ចឹងនោះទេ។

ធុង ស្ពេត្រូ និងបុរសទាំងពីរដែលបើកម៉ូតូបុក

យ៉ាងណាមិញ ទស្សនិកជន ក៏បានសរសើរពីទឹកចិត្ត ស្ពេត្រូ ដែលមានចិត្តល្អ មិនប្រកាន់ ហើយអោយបុរសទាំងពីរត្រឡប់ទៅវិញ មិនយកសំណងមួយរៀល៕

ធុង ស្ពេត្រូ និងបុរសទាំងពិរដែលបើកម៉ូតូបុក

វីដេអូ៖