ជាមោទនភាពសឹងតែស្រក់ទឹកភ្នែក លោកឪពុកវ័យ83ឆ្នាំ ធ្វើការរកប្រាក់ឲ្យកូនរៀនរហូតចប់បរិញ្ញា (មានវីដេអូ)

0
98
Loading...

ដើម្បីកូន អាចនិយាយបានថាទោះបីជាត្រូវប្រឈមនឹងការនឿយហត់យ៉ាងណាក្តី ត្រឹមតែចង់ឃើញកូនជោគជ័យ មានជីវិតដែលល្អប្រសើរ លោកឪពុកក៏យល់ព្រមគ្រប់បែបយ៉ាង ហើយនេះជារឿងរ៉ាវមួយដែលធ្វើឲ្យអ្នកអានអាចនឹងទទួលបានភាពកក់ក្តៅក្នុងចិត្តខ្លាំង ជាមួយនឹងរឿងរ៉ាវរបស់លោកឪពុកវ័យ 83 ឆ្នាំ ដែលលោកខិតខំប្រឹងប្រែងរកប្រាក់ផ្គត់ផ្គង់ឲ្យកូនស្រីរៀនរហូតបានបញ្ចប់ថ្នាក់បរិញ្ញបត្រ។

photo : Sanook

ជារឿងរ៉ាវដែលគួរឲ្យរំភើបចិត្តជាពន់ពេក ដែលអ្នកលេង TikTok ឈ្មោះ Karaked0909 នាងបានបង្ហោះ Clip Video ថ្ងៃទទួលសញ្ញាបត្ររបស់នាង ដែលថ្ងៃនោះអ្នកដែលមកចូលរួមអបអរសាទរនាង គឺជាលោកឪពុករបស់នាងនោះឯង។

ដោយនាងបានសរសេរពាក្យពេចន៍អមជាមួយ Clip ថា «ពុកខ្ញុំពូកែខ្លាំងណាស់»លើសពីនេះនាងថែមទាំងបានសរសេរទៀតថា «លោកបានធ្វើតួនាទីទាំងពុកផងម៉ែផង ពុកម្នាក់នេះរកប្រាក់ឲ្យកូនរៀន ទាំងដែលលោកជរាទៅហើយ នាវ័យ77ឆ្នាំរបស់ ដែលម៉ែក៏ចែកឋានទៅតាំងពីកូនរៀនឆ្នាំទី2 ដែលធ្វើឲ្យលោកពុកត្រូវរ៉ាប់រងបន្ទុកគ្រប់យ៉ាងម្នាក់ឯង រហូតពេលនេះពុកចូលដល់វ័យ 83ឆ្នាំទៅហើយ គាត់ថា នៅសល់ឯកសណ្ឋានរាជការដែលនឹងស្លៀកពាក់ថតរូបជាមួយកូនដែរ ឲ្យកូនចាំបន្តិចសិន »

Photo : Sanook

ក្រោយពីពេលដែល Clip Video របស់នាងត្រូវបានចែករំលែកតគ្នា ក៏បានក្លាយជាក្រសែទាក់ទាញទឹកចិត្តរបស់អ្នកលេង TikTok យ៉ាងខ្លាំងក្លា រហូតដល់មានចំនួនអ្នកចូលទស្សនារហូតដល់ទៅជាងមួយលានដង រីឯចំនួនចុច Like ដល់ទៅ 137000 ព្រមទាំងមានខមមិនលើកសសើរនិងអបអរសាទរដល់នាងយ៉ាងច្រើនផងដែរ ៕
ប្រភព : Sanook