ត្រង់ៗពេកចុងក្រោយជួបរឿងអៀនច្រើន! Nine Naphat ត្រូវគេបង្អាប់ឥតល្ហែ ក្រោយពីប្រកាសស្វែងយល់ចិត្តគ្នាជាមួយ Baifern ឆ្លងកាត់ពីមិត្តភាព

0
36
Loading...

បន្ទាប់តួឯកប្រុសរូបសង្ហា Nine Naphat ចេញមកប្រកាសជាសាធារណៈថាសុំបញ្ចាប់ភាពជាមិត្តភក្តិ ជាមួយនឹងកញ្ញារូបស្រស់មានស្នេហ៍ Baifern Pimchanok  ហើយក៏ចង់ជំនួសដោយការបោះជំហានចូលក្នុងបេះដូងរបស់នាងវិញម្ដង ដោយផ្តាំទៅប្រាប់ខាងស្រីថា «ខ្ញុំចង់ឲ្យមនុស្សស្រីម្នាក់នេះចូលមកក្នុងជីវិតខ្ញុំ ខ្ញុំស្រលាញ់នាង ហើយក៏ចង់ឲ្យនាងដឹងថា ខ្ញុំបានដើរហួសខ្សែរបន្ទាត់ខណ្ឌជាមិត្តបាត់ហើយ ដែលនៅសល់គឺអាស្រ័យលើនាងប៉ុណ្ណោះ សុំគ្រប់គ្នាឲ្យជាកំលាំងចិត្តដល់ខ្ញុំផង»។

ជាចុងក្រោយ ខាង Baifern ក៏បានចូលខ្លួនមកឆ្លើយតបផងដែរ ថា «នាងក៏មានអារម្មណ៍ពិសេសចំពោះគេផងដែរ មិនទាន់ហៅថាជាសង្សារនៅឡើយទេ តែក៏លើសពីមិត្តហើយ ម្យ៉ាងខាងប្រុសក៏ជាមនុស្សម្នាក់ដែលល្អ និង គួរឲ្យស្រលាញ់តាំងពីដើមមកស្រាប់ហើយ» ។

នាពេលថ្មីៗនេះ គេក៏ត្រូវទៅប្រទះជាមួយនឹង តួឯកស្រីរៀមច្បង Taew Natapohn ដែលនឹងត្រូវសម្ដែងជាគូរជាមួយគ្នានៅក្នុងរឿងថ្មី គឺ រឿង Khaen ហើយនាងក៏បានបង្អាប់គេដោយបង្ហោះរូបដែលថតជាមួយគ្នាក្នុងអំឡុងពេលថតរឿងជាមួយគ្នានៅ Khao Yai ដោយមានសរសេរ Caption ពីក្រោមផងដែរថា «នៅKhao Yai ទៅរងា អ្នកមានសង្សារ រឹតតែរងាលើសពីនេះទៅទៀតមើលទៅ » ដែលធ្វើឲ្យកំលោះរូបនេះកាន់តែអៀនថែមមួយកំរឹតទៀត។

រីឯខាង ហ្វេនក្លិប ក៏បានមកខមមិនជាច្រើននាក់ផងដែរ ដោយមានអ្នកខ្លះសសើរថា «Caption នេះពិតជាដាក់ចំៗមែនទែន »៕

ប្រភព : Siamnews