ល្អទាំងសម្រស់ល្អទាំងចិត្ត! ទេពអប្សររូបពិត Bella Ranee ធ្វើបុណ្យក្នុងថ្ងៃកំណើត ផ្ដល់ជូនកង់ទៅក្មេងៗ

0
32
Loading...

អាចហៅបានថា នាងមិនមែនល្អតែសម្រស់នោះទេ នាថ្ងៃទី24 ខែធ្នូ ឆ្នាំ2022 ជាថ្ងៃខួបកំណើតគម្រប់អាយុ 33ឆ្នាំរបស់នាង ហើយថ្ងៃនោះដែរក៏មានបណ្ដាហ្វេនៗរបស់នាង រួបរួមគ្នាផ្ញើរកាដូមកឲ្យនាងយ៉ាងច្រើន មានទាំង នំខេក ផ្កា ប៉េងប៉ោង និងកាដូដទៃទៀតជាច្រើន សឹងតែលិចផុតក្បាលទៅហើយ ដោយមាន Bella ដែលអង្គុយថតរូបនៅក្នុងគំនរនៃកាដូដែលគរដូចភ្នំផងដែរ។

ចំណែកអ្នកម្តាយរបស់នាងគឺ អ្នកម៉ែ Pranee ក៏បានប្រគល់ប្លង់ដីជាកាដូថ្ងៃកំណើតដល់កូនស្រី ដែលមើលទៅគឺពិសេសតែម្ដង ក្រោយមកទៀត ហ្វេសប៊ុកឈ្មោះ Tee Puthtasri ក៏បានបង្ហោះរូបរបស់ Bella និងកង់ជាច្រើននៅពីក្រោយ ដោយសរសេរពាក្យមួយឃ្លាខាងក្រោមនោះថា « សូមថ្លែងអំណរគុណប្អូនស្រី Bella ដែលបានប្រគល់កង់ចំនួន 20 គ្រឿង មកឲ្យក្មេងៗក្នុងថ្ងៃខួបកំណើតរបស់នាងឆ្នាំនេះ ហើយក៏សូមអរគុណជំនួសឲ្យក្មេងៗផងដែរ » អាចនិយាយបានថាជាទេពអប្សររូបពិតរបស់ក្មេងតែម្ដងហើយ ដោយការដែលនាងធ្វើបុណ្យនេះក៏មិនបានចង់យកមុខមាត់អ្វីទេ គឺធ្វើដោយសទ្ធាជ្រះថ្លាចេញពីចិត្តពិតៗ

ប្រភព : Siamnews