នាពេលថ្មីនៅក្នុងបណ្តាញសង្គម លោកឯកឧត្តម ម៉ុង រិទ្ធី បានពោលពាក្យបែបនេះ ក្រោយពី ២៦ឆ្នាំ មិនដែលបានឃើញមុខតារាចម្រៀង ជើងចាស់ អ្នកនាង កែវ ពេជ្ជតា ទាល់តែសោះ។

ដោយឡែក យោងតាមគណនីបណ្តាញសង្គមរបស់ឯកឧត្តម បានសរសេរបញ្ជាក់ថា ខានជួបដោយផ្ទាល់ជាមួយក្មួយ ម៉េង កែវពេជ្ជតា លេីសពី២៦ឆ្នាំកន្លងផុតទៅហេីយ យប់មិញជួបដោយចៃដន្យនៅក្នុងពិធីខូប១០ឆ្នាំ របស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គាត់មកសំពះសួរ ហេីយស្រដីថាលោកពូមិនដែលហៅក្មួយទៅច្រៀងសោះ ជាការពិតខ្ញុំនឹកស្មានថាគាត់បានបោះបង់ចោលអាជីពនេះបាត់ទៅហេីយ បេីតាមខ្ញុំចាំពីដេីមឡេីយខ្ញុំធ្លាប់អញ្ជេីញក្រុមភ្លេងបុរាណ លោកតា ហ៊ុន នៅប៊ុលឌិញជាអ្នកកូតទ្រមានក្មេងស្រីម្នាក់ ស្លៀកសម្លៀកបំពាក់ជាសិស្សសាលាមកអង្គុយច្រៀងប្រហែលជា កុមារី ម៉េង កែវពេជ្ជតា នេះហេីយមេីលទៅ កាលណោះទាំងរូបខ្ញុំ និងភ្ញៀវមកចូលរួម នាំគ្នាមកស្តាប់ពីរោះឡេីងហៀរទឹកមាត់បោះគេដែរតេី។

យ៉ាងណាមិញសុំសរសើរ ឯកឧត្តម ម៉ុង រិទ្ធី ដែលនៅតែចង់ចាំរឿងរ៉ាវអតីតកាល ទោះបីជាពេលវេលាកន្លងហួសទៅយូរយ៉ាងណាក្តី៕

