ក្រោយពីគ្រួសារបស់គាត់ក្ស័យធន លោកគ្រូ Chang បានបង្ហើបពីជោគជតាជីវិតក្រឡាប់ចាក់ ធ្លាប់ជាកូនប្រុសក្នុងគ្រួសារអ្នកមានរៀនចប់ខាងវិស្វករ ប្រែជាមកធ្វើអាជីពគ្រូទាយទៅវិញ បង្ហើបពីជោគជតារាសីឡើងខ្ពស់ត្រដែត និង ជោគជតាស្រុតចុះ សម្រាប់ឆ្នាំ 2023 នេះវិញ

គ្មានអ្នកណាដែលមិនស្គាល់ គ្រូហោរាឈ្មោះល្បី Dr. Chang Thosaporn ដែលថ្ងៃនេះសាម៉ីខ្លួននឹងមករៀបរាប់ពី ចំនុចចាប់ផ្ដើមនៃការងារជាហោរានេះ ហេតុអីបានជាកូនអ្នកមានរៀនចប់វិស្វករ ទាំងដែលគ្រួសាររបស់លោកក៏មានមុខជំនួញធំ បែរជាត្រូវផ្លាស់ប្តូរមកធ្វើអាជីពនេះទៅវិញ? ដែលលោកគ្រូ Chang បានមកបកស្រាយប្រាប់ក្នុងកម្មវិធី Hello Suptar ប៉ុស្ដិ៍លេខ 7 HD
លោកគ្រូ Chang មិនដែលគិតថានឹងអាចមកធ្វើជាគ្រូទាយ ព្រោះខ្លួនឯងរៀបចប់ផ្នែកវិស្វករ? លោកគ្រូ Chang ឆ្លើយតបវិញថា « បើយើងវិលត្រឡប់ទៅរកពេលវេលាជាង20ឆ្នាំមុនវិញនោះ ក្មេងសម័យហ្នឹង គ្មានអ្នកណាធំឡើងចង់ធ្វើជាគ្រូទាយទេ តែដោយសារតែគ្មានផ្លូវជ្រើសរើស»
លោកគ្រូ Chang ធំឡើងមកក្នុងគ្រួសារអ្នកមាន ហាយសូ ឬ? « កាលពីនៅវ័យជំទង់ជាពេលវេលាដែលគ្រួសាររបស់លោកមានមុខមាត់ មុខជំនួញដំណើរការរលូន មានរោងចក្រធំមួយកន្លែង ដោយលោកឪពុកមានងារជាវិស្វករ ហើយលោកឪពុកតាំងចិត្តថានឹងឲ្យលោកដែលជាកូនមកគ្រប់គ្រងមើលការខុសត្រូវរោងចក្របន្ទាប់ពីគាត់ នេះជាអ្វីលោកឪពុកគិតទុកមុនតាំងតែពីលោកនៅតូចមកម្លេះ តែជីវិតមនុស្សយើង ឬ សូម្បីតែជីវិតលោកគ្រូទាយដូចជាលោកក៏មិនប្រាកដថាទៅតាមអ្វីដែលយើងរំពឹងទុកនោះឡើយ»
តើមានរឿងអ្វីកើតឡើង? « តាមដែលចាំបានគឺឆ្នាំ1997 គឺជាឆ្នាំដែលពិភពលោកជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ កន្លងផុតទៅ 25ឆ្នាំ ដែល អំឡុងពេលនោះ អ្នកជំនួញធំៗមានបញ្ហាគ្រប់គ្នា ដោយក្នុងនោះក៏មានគ្រួសាររបស់លោកផងដែរ សំណាងល្អដែរដែលគាត់បញ្ចប់ការសិក្សារល្មម ដោយសង្ឃឹមថានឹងបានធ្វើការនៅផ្ទះយ៉ាងរីករាយហើយ តែមិនដូច្នោះទេ ព្រោះតែបញ្ហាវិបត្តិសេដ្ឋកិច្ចនេះហើយ ធ្វើឲ្យសូម្បីតែដាក់ពាក្យធ្វើការក៏ពិបាកទៅហើយ »

តើលោកមានអារម្មណ៍យ៉ាងណាចំពោះការបំរែបំរួលមួយនេះ?«នៅផ្ទះមានចំណុចល្អមួយគឺ ដោយសារតែលោកពុកជាអ្នកខេត្ត ធ្លាប់ជាក្មេងវត្តមកពីមុន ដោយ គាត់ក៏ធ្លាប់អប់រំច្រើនយ៉ាង ដូចជា ឲ្យស្គាល់ពីតម្លៃរបស់លុយ គាត់ធ្លាប់នៅជាមួយព្រះសង្ឈ រៀនសូត្រពីរឿងហោរាសាស្រ្ត គាត់ក៏បានដាស់តឿនថា ជីវិតនេះគ្មានអ្វីដែលឋិតថេរទេ ពេលនេះយើងអង្គុយក្នុងឡានទំនើបមើលទៅអ្នកជិះឡានក្រុង តែមួយប៉ព្រិចភ្នែកសោះបែរជាក្លាយជាយើងដែលជិះឡានក្រុង ហើយមើលគេជិះឡានទំនើបវិញម្ដង ជីវិតគាត់គឺត្រឡប់ចុះឡើង ដូចដែលកាលពីក្មេងៗលំបាក ចូលវ័យជំទង់ក៏ប្រែក្លាយជាមានឋានៈមុខមាត់ »
បើនិយាយពីចំណុចចាប់ផ្តើមនៃចំនេះដឹងលើរឿងហោរាសាស្រ្តនេះវិញ ដោយលោកពុកចូលចិត្តហើយគាត់ក៏ចង់ឲ្យរៀនតាំងពីនៅកុមារភាព រីឯលោករៀនព្រោះតែចង់បានលុយចាយនោះឯង លុះមកដល់ដំណាក់កាលនេះបែរជាអាចពឹងវារកប្រាក់ចាយដោយខ្លួនឯងបាន ម្យ៉ាងទៀតក៏អាចសម្រាលបន្ទុកលោកពុកអ្នកម៉ែខ្លះៗបានទៀត តែអ្នកម៉ែក៏នៅតែកង្វល់រឿងការងារ ទោះជាយ៉ាងណាគាត់ក៏ប្រាប់ម្តាយរបស់គាត់ឲ្យទុកចិត្ត ថា គាត់នឹងធ្វើជាអ្នកហោរាសាស្រ្ដ ដោយភាពស្មោះត្រង់ សុច្ចរិត ដែលមិនបោកប្រាស់អ្នកណា ហើយសម្ដីដែលនិយាយថ្ងៃនោះគាត់ក៏មិនដែលនឹកស្មានទេថាអាចមានថ្ងៃនេះ។
ប្រភព : Khaosod