កំលោះចាស់ Pope Thanawat ពីរឿងភាគថៃ បុព្វេសន្និវាស (Love Destiny) ដែលសម្ដែងជាតួឯកប្រុស Muen Suntorndewa និងភាគដែលតមកទៀតនោះជារឿង ព្រហ្មលិខិត (Love Destiny2) សម្ដែងជាតួ Por Rueang / Por Rit ដែលសម្ដែងជាតួកូនភ្លោះ ដែលទស្សនិកជន កំពុងតែរង់ចាំទស្សនានេះឯង។
Pope ហាក់ដូចជាមិនសូវជា បង្ហោះរូបភាពក្នុង Instagram ប៉ុន្មានទេ ដែលធ្វើឲ្យហ្វេនៗរង់ចាំមើលថាតើសង្ហាដល់កំរឹតណាហើយ និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែថ្ងៃទី 26 ខែ ធ្នូ 2022 នេះឯង ក៏ស្រាប់តែប្រទះឃើញកំលោះចាស់មុខក្មេងរូបនេះបានបង្ហោះរូបជាថ្មី ក្រោមឃ្លាល្បៈបង្កប់ន័យសេចក្តីជូនពរថា «សូមឲ្យរីករាយនឹងឆ្នាំថ្មីនេះណាបាទ» ជារូបរបស់ខ្លួនដែលកាន់ Post card Happy New Year 2023.

រំលងតែមួយថ្ងៃទៀត ដែលជាថ្ងៃទី27 ខែ ធ្នូ ចំនឹងថ្ងៃខួបកំណើតរបស់គាត់ល្មម ទើបហ្វេនៗទាំងក្នុងនិងក្រៅប្រទេសក៏នាំគ្នាមកខមមិនជូនពរថ្ងៃកំណើតគេទុកមុនឲ្យហើយផងដែរ រួមជាមួយនឹងជូនពរឆ្នាំថ្មីផង ក្នុងឱកាសជាមួយគ្នានោះតែម្ដងទៅ « សួស្ដីឆ្នាំថ្មីទុកមុនណាបង Pope » « រីករាយថ្ងៃកំណើតនិងឆ្នាំថ្មីណា សូមឲ្យបងជួបតែក្តីសុខចំរើន មានសុខភាពល្អរឹងមាំ ហ្វេនក្លិបនឹកខ្លាំងណាស់ណាចាស៎»ជាដើម៕
ប្រភព : Khaosod