តួចិត្តអាក្រក់ក្នុងរឿងដូចជា អ្នកនាង Pei Panward ក្នុងឱកាសខួបកំណើតឆ្នាំនេះ សុំម៉ៅបាយសម្លរនៅហាងបវរកញ្ញា របស់ពិធីការនី Boom Panadda ដែលទើបតែបើកលក់ថ្មីៗនេះ តែតម្លៃវិញមិនធម្មតាគឺ 10Bathគ្រប់មុខ

លើកនេះខាងទំព័រ ហ្វេសប៊ុក ហាងបាយបវរកញ្ញា ជម្រាបជូនជាដំណឹងថា នៅថ្ងៃទី 28 ធ្នូ អាចមកហូបបានដោយឥតគិតថ្លៃ ដោយសារក្នុងឱកាសថ្ងៃខួបកំណើតរបស់ តារាស្រី Pei Panward គម្រប់ខួប 43ឆ្នាំ ដែលហាងនេះមានទីតាំងនៅ Rangsit Klong 4 ដោយសរសេរ Caption បន្ថែមថា « សេចក្តីប្រកាសពីហាង # ហាងបាយបវរកញ្ញ ដោយសារតែថ្ងៃទី 28ខែ ធ្នូ ជាថ្ងៃកំណើតរបស់អ្នកនាង Pei Panward ទើប អ្នកនាង Pei សុំធ្វើជាម្ចាស់កម្មវិធីប៉ាវបាយឲ្យបងប្អូនគ្រប់គ្នាហូបដោយឥតគិតថ្លៃ ដោយមានម្ហូប 12មុខ និងមានបង្អែមផងដែរ ពួកយើងនឹងបម្រើសេវាកម្មឲ្យបងប្អូនចាប់ពីម៉ោង 6ព្រឹកដល់ម៉ោង4ល្ងាច ឬ រហូតដល់អស់ សូមអរគុណដែលអ្នកនាង Pei Panward ដែលមានទឹកចិត្តគិតដល់ពុកម៉ែបងប្អូនប្រជាជន ដែលខិតខំធ្វើការដែលនឹងអាចហូបឆ្អែតបានមួយថ្ងៃទៀត»

ប្រភព : Khaosod