ហ្វេនៗរំភើបចិត្តខ្លាំង ប្រៀបដូចបានរៀបការខ្លួនឯងចឹង តួសម្ដែងទាំងប្រុសទាំងស្រីក៏មកនាំគ្នាចំអន់ថា មកកម្មវិធីមង្គលការ ឬ មកបើកមុខសង្សារឲ្យប្រាកដទៅ!
ពិធីមង្គលការរបស់តួឯកស្រី កូនប្រសាសេដ្ឋី Patricia និង Note wiset ដែលប្រារព្ធឡើងពោរពេញទៅដោយសុភមង្គល ដែលមានការចូលរួមជាភ្ញៀវកត្តិយសពីសំណាក់មិត្តរួមការងារដែលជាតារាទាំងប្រុសទាំងស្រី ដែលក្នុងចំនោមនោះក៏មាន តួឯកប្រុសរូបសង្ហារ Pon Nawasch ជាកូនប្រុសរបស់អតីតតួឯកស្រីដែលធ្លាប់មានឈ្មោះបោះសម្លេងម្នាក់ផងដែរ ជាមិត្តភក្តិដែលទើបតែបញ្ចប់រឿងសម្ដែងជាមួយគ្នានាថ្មីៗនេះឯង ដោយ Pon បានបង្ហោះរូបចូលរួមពិធីមង្គលការ និង ព្រមជាមួយCaptionខាងក្រោមនោះថា «សូមចូលរួមអបអរអ្នកទាំង២ សូមឲ្យស្រលាញ់គ្នារហូតទៅណា #Patnote»

ក្រៅពីបរិយាកាសក្នុងកម្មវិធីមង្គលការនៅមានរូបថត ដែលថតរួមគ្នាជាមួយនឹង កញ្ញ Gina Yeena ថែមទៀត ដែលនៅអមសងខាងកូនកំលោះកូនក្រមុំផងដែរ ហើយ Pat ក៏ថែមទាំងបានទៅខមមិនក្នុង Ig ថា « អរគុណច្រើនមិត្តសម្លាញ់ » ហើយ Note ក៏បានខមមិនផងដែរ «អរគុណដែលមកចូលរួមកម្មវិធីណាបាទ»

បន្ទាប់ពី Pon បង្ហោះរូបភាពដែលថតគូរជាមួយ Gina ក្នុងពិធីមង្គលការ Pat-Note រួចមក ក៏មានហ្វេនៗខមមិនជាបន្តបន្ទាប់ដូចជា « យ៉ាងម៉េចអញ្ចេះ គូនេះ?» «ទៅមង្គលការមិត្តយ៉ាងណាឲ្យដូចជារៀបការខ្លួនឯង គាំទ្រពេញទំហឹងតែម្ដង #PonGina» «ពេលណាបានដល់វេនគូរនេះម្ដងទៅ ហ្វេនៗកំពុងតែរង់ចាំ ពិតជាសមគ្នាដល់ហើយ» « OMG រូបគូរដែលរង់ចាំមកជាយូរ សមគ្នាមែនទែន » ជាដើម៕

ប្រភព : Khaosod