ប្រយ័ត្នទៅខុសពេលអត់បានឃើញព្រិលទឹកកក! ទីក្រុងទឹកកកមួយ ក្នុងខែនេះ គឺជាពេលព្រិលធ្លាក់ស្អាតបំផុត ប្រចាំឆ្នាំ

ការដើរកម្សាន្តគឺតម្រូវតែមានផែនការច្បាស់លាស់ បើមិនអញ្ចឹងទេអាចនឹងស្តាយក្រោយជាក់ជាមិនខាន ដូចប្រសិនជាយើងចង់ឃើញព្រិលធ្លាក់ គួរតែទៅសាប៉ាចុងខែធ្នូ។

0
36
Loading...

ទីក្រុងសាប៉ាគឺជាកន្លែងទីក្រុងមួយ ដែលមានព្រិលទឹកកឈានក ស្អាតជាងក្នុងប្រទេសវៀតណាម។ ដែលនេះចូលរដូវរងារ អាចអោយភ្ញៀវទេសចរ បានទទួលអារម្មណ៍ព្រិលទឹកកកដូចប្រទេសជប៉ុន ឬកូរ៉េជាដើម។

ជាការពិតណាស់ ការដើរកម្សាន្តគឺតម្រូវឲ្យមានផែនការច្បាស់លាស់ បើមិនអញ្ចឹងទេអាចនឹងស្តាយក្រោយជាក់ជាមិនខាន ប្រសិនជាយើងចង់ឃើញព្រិលធ្លាក់ គួរតែទៅចុងខែធ្នូ ដែលនេះគឺជារដូវព្រិលធ្លាក់ដ៏ស្អាតបំផុតប្រចាំឆ្នាំ។

ទីក្រុងសាប៉ា ហ៊ុមព័ទ្ធដោយទឹកកក

ដោយឡែក​ ធ្វើដំណើរកម្សាន្តទៅទីក្រុងសាប៉ាពេលនេះ ភ្ញៀវទេសចរអាចទទួលអារម្មណ៍អស្ចារ្យ មិនខុសពីក្នុងរឿងព្រេងនោះទេ ដោយទិដ្ឋភាពនៅតាមដំបូលផ្ទះ រុក្ខជាតិ នៅតាមដងផ្លូវ គឺសុទ្ធ​តែមានព្រិលគ្របដណ្តប់ ដែលមើលទៅគឺមានសេចក្តីសុខណាស់។ នៅពេលព្រឹកព្រលឹម ទីក្រុងទាំងមូលចុះអ័ព្ទ តែពេលព្រះអាទិត្យចាប់ផ្តើមរះ អ័ព្ទក៏បានបាត់ទៅវិញ ប៉ុន្តែព្រិលទឹកកកគឺនៅតែមានដដែល។ ចំណែកឯរុក្ខជាតិផ្សេងៗ​ ដូចជាផ្កានៅតែរីកស្កុះស្គាយបានធម្មតា ទោះបីជាសីតុណ្ហភាពចុះត្រជាក់ខ្លាំងយ៉ាងណាក្តី។

ទីក្រុងសាប៉ា ហ៊ុមព័ទ្ធដោយទឹកកក

ភ្ញៀវទេសចរជាច្រើនបាននាំគ្នាទៅលេងសាប៉ា ដើម្បីឃើញព្រិលទឹកកក និងអ្នកខ្លះបានពូនព្រឹលទឹកកកជារាងមនុស្សទឹកកក (Snowman) និងខ្លះទៀតនាំគ្នាថតរូបដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ ខណៈពេលដែលប្រជាជនដែលរស់នៅទីនោះ នៅតែប្រឹងប្រែងធ្វើការតាមទម្លាប់ ប៉ុន្តែពួកគេស្លៀកពាក់ខោអាវក្រាស់ៗដើម្បីទបស្កាត់អាកាសធាតុត្រជាក់៕

ទីក្រុងសាប៉ា ហ៊ុមព័ទ្ធដោយទឹកកក
ទីក្រុងសាប៉ា ហ៊ុមព័ទ្ធដោយទឹកកក
ទីក្រុងសាប៉ា ហ៊ុមព័ទ្ធដោយទឹកកក