អ្នកនេសាទ ចាប់បានត្រីឆ្លាម នៅខេត្តកំពត ប៉ុន្តែលែងទៅវិញ ដោយសារតែហេតុផលមួយនេះ

រកឃើញត្រីឆ្លាមចម្លែកមួយក្បាលដែលត្រូវបានអ្នកនេសាទចាប់បាននៅខេត្តកំពត ប៉ុន្តែត្រូវបានលែងទៅវិញ ដោយសារជាត្រីកម្រ។

0
32
Loading...

នាពេលថ្មីៗនេះ រកឃើញត្រីឆ្លាមចម្លែកមួយក្បាលដែលត្រូវបានអ្នកនេសាទចាប់បាននៅខេត្តកំពត ប៉ុន្តែត្រូវបានលែងទៅវិញ ដោយសារជាត្រីកម្រ។ ត្រីឆ្លាមមួយប្រភេទនេះប្រហែលស្ថិតក្នុងពូជក្រុមត្រីឆ្លាម Angel (angel shark) អាចថាស្រដៀង តែមិនប្រាកដ ដោយសារតែត្រីឆ្លាមជុំវិញពិភពលោកមានច្រេីនរាប់រយពូជ។

ឆ្លាមដែលរកឃើញនៅកំពត

ដោយឡែក គ្រួសារត្រីឆ្លាមប្រភេទ Angelនេះ​ (Squatinidae) គឺជាក្រុមត្រីឆ្លាម រងការគម្រាមកំហែងនៃការផុតពូជបំផុតទី២ នៅលើពិភពលោក។

ឆ្លាមដែលរកឃើញនៅកំពត

ឆ្លាមAngel ជាត្រីឆ្លាម រាងសំប៉ែតដូចបបែល ដែលចំណាយពេលភាគច្រើន នៅបាតសមុទ្រក្នុងដីល្បាប់ សំងំត្រៀមស្ទាក់ចាប់សត្វត្រីឯទៀត ដែលមានប្រភេទចំនួន ៣ដែលត្រូវបានគេរកឃើញនៅសមុទ្រអាត្លង់ទិចភាគខាងកើត និងសមុទ្រមេឌីទែរ៉ាណេ ដែលពួកវាទាំងអស់ត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយបានបាត់ខ្លួនពីជួរប្រវត្តិសាស្ត្រជាច្រើន។

ឆ្លាមដែលរកឃើញនៅកំពត

អាស្រ័យហេតុ សូមអ្នកទាំងអស់គ្នាមេត្តាផ្សព្វផ្សាយព័ត៍មាននេះអោយបានសុះសាយ និងសូមបងប្អូនប្រជានេសាទទាំងអស់ មេត្តាព្រលែងគ្នាចូលទឹកវិញ អោយគ្នាបានរស់នៅក្នុងទឹកដីសមុទ្រសុវណ្ណភូមិរបស់កម្ពុជានេះជាបន្តទៀតផង៕

ប្រភព៖ Aplus Tripz