Ice Preechaya បង្ហាញរូបបែបដូចជាគូស្នេហ៍ជាលើកដំបូង ដែលធ្វើឲ្យហ្វេនៗសង្ស័យថាម្នាក់នោះអាចជាតួសម្ដែងថៃក៏ថាបាន

0
32
Loading...

ដំណើរកំសាន្តទៅក្រុង New York លើកនេះ មានតែរឿងដែលគួរឲ្យគួរឲ្យកត់សម្គាល់ ដែលត្រូវជួបនិងអាកាសធាតុត្រជាក់ខ្លាំង សម្រាប់ស្រីស្អាត Ice Preechaya ភ្លេចយកកាបូបមក2ថ្ងៃ រហូតដល់ត្រូវខ្ចីអាវរងាមិត្តភក្តិមកពាក់ ក្នុងសីតុណ្ហភាព -13អង្សា

Photo : Khaosod

ក្រោយមកទៀតនាងក៏បានបង្ហោះរូបថតជាមួយនិងមនុស្សប្រុសប្លែកមុខដែលពាក់អាវ Hoodie បិទមុខបិទមាត់ ជាមួយនិង Caption ខ្លីៗថា « Hi From NYC!! រូបគូរូបដំបូងរបស់យើង us #ខ្ញុំមកធ្វើអ្វីនៅទីនេះ » ដែលធ្វើឲ្យហ្វេនៗងឿងឆ្ងល់គ្រប់គ្នា បើកបង្ហាញមុខសង្សារឬយ៉ាងណានៀក?

 

លើកនេះក៏មាន Baifern Passakorn មកបង្អប់ថា «ឲ្យស្រួលបួលណាឯង» នៅមានមិត្តដទៃទៀតក៏នាំគ្នាចំលែកចិត្តហើយខមមិនថា «នៅរង់ចាំមើលរូបគូបន្តបន្ទាប់ទៀតចា» ដែល Ice ក៏តបទៅវិញថា « តិចទៀតដឹងគ្នាហើយស៊ីស»

ទាំងនេះក៏បានធ្វើឲ្យមានបណ្ដាអ្នកលេង internet នាំគ្នាសន្និដ្ឋានថា អាចជាតួឯកប្រុសថៃក៏ថាបាន «បើមើលលើតាមកែវភ្នែក ពិតជាដូចបង Sunny ខ្លាំងណាស់» , «Sunny ឬ ? » , « Mario Maurer»

Photo : Khaosod

ប្រភព : Khaosod