ទ្រាំលែងបាន! ផន សុផារី ចេញមុខ ផ្តាំផ្ញើទៅកាន់មនុស្សមួយចំនួនដែលចង់រិះគន់ ជាន់ពន្លិច អែលលី (មានវីដេអូ)

អ្នកនាង ផន សុផារី ជាម្តាយបានចេញមុខមក ផ្តាំផ្ញើពាក្យពេជន៍មួយចំនួនអ្នកដែលចង់ជាន់ពន្លិចកូនស្រីអែលលី។

0
29
Loading...

នាពេលថ្មីៗនេះ មានមតិមហាជនមួយចំនួនតូចបាននាំគ្នាវាយប្រហារទៅកាន់ក្មេងតូច អែលលី ដោយសារសកម្មភាពលើសលស់តិចតួចនាពេលកន្លង​មក ដែលធ្វើអ្នកនាង ផន សុផារី ជាម្តាយបានចេញមុខមក ផ្តាំផ្ញើពាក្យពេជន៍មួយចំនួនអ្នកដែលចង់ជាន់ពន្លិចកូនស្រីខ្លួនផងដែរ។

អ្នកនាង ផន សុផារី

ដោយឡែក យោងតាម គណនីហ្វេសប៊ុកអ្នកនាង បានសរសេររៀបរាប់ពីកូនស្រីសំណព្វរបស់ខ្លួនថា អែលលី ជាកុមារមានអាយុត្រឹម ២ខួប និង មានឈាមជ័រជាអ្នកសិល្បះដែលនាំសំណើច និងក្តីសុខដល់មនុស្សគ្រប់គ្នា ប៉ុន្តែនាងនៅតែជាកុមារតូចមួយរូបដែលមានសិទ្ធទទួលបានការគាំទ្រ លើកទឹកចិត្ត បង្ហាត់បង្រៀន និងកែតម្រូវ។ បងប្អូនដែលមានគំនិតអគតិ និង ប្រើសម្តីមិនសមរម្យលើគាត់ គួរពិចារណាផងថា តើអស់លោកប្រមាថលើកុមារ បង្កើតជាការចែករំលែកភាសាមិនល្អ តើនេះជាទង្វើរគួរឲ្យគោរពដែលឬទេ? តាំងនាមអោយក្រុមគ្រួសារផ្ទាល់ សូមសម្តែងការអរគុណដល់អ្នកគាំទ្រអែលលី ទាំងអស់ និងការស្រលាញ់ដល់គាត់ ហើយគ្រួសារទាំងមូល និងខិតខំណែនាំអោយនាងក្លាយជាកុមារ គម្រូនិង មានសមត្ថភាពខ្ពស់ដើម្បីក្លាយជាមនុស្ស ដែលញាតិផងទាំងពួងស្រលាញ់ រាប់អាន។ ជាពិសេស ក៏សូមបញ្ជាក់ សម្រាប់មតិអវិជ្ជមាន ជាន់ពន្លិច អោយពិចារណាឡើងវិញថា កុមារមានសិទ្ធទទួលបានការគាំពារ និង ផ្តល់ការសិក្សា មិនមែនសម្រាប់ជាប្រធានបទលេងសើចរបស់ជនអគតិម្នាក់ណាទេ។ សូមអរគុណ!​

 

សំណេររបស់ អ្នកនាង ផន សុផារី

អែលលី
អែលលី
អែលលី

យ៉ាងណាមិញ សូមមហាជនទាំងអស់ មេត្តាបើកចិត្តអោយទូលាយ ដោយសារពេលនេះ អែលលី មានវ័យត្រឹមតែ២ខួបប៉ុណ្ណោះ ដូច្នេះនាងក៏ដូចជាក្មេងដទៃទៀតដែរ អាចថាការគិតមិនសព្វជ្រុងជ្រោយ ប៉ុន្តែពេលខ្លះអាចមកពីកត្តាដែលនៅជុំវិញផងដែរ សាកគិតមើលទៅប្រសិនជាអ្នកកំពុងតែឈឺ ហើយត្រូវបានមនុស្សជុំវិញខ្លួនមកសួរនាំដដែលៗ តើអ្នកមានអារម្មណ៍យ៉ាងណា ចុះទម្រាំកូនក្មេងវិញ ដូច្នេះសង្ឃឹមថាបងប្អូនទាំងអស់ដែលរិះគន់ក្មេង អាចគិតឡើងវិញម្តងទៀត៕