ផ្ដើមតាំងតែពីថ្ងៃដែល Song Joongki អ្នកចំរៀងកូរ៉េ វ័យ 37ឆ្នាំ បង្ហើបថា រកឃើញអ្នកមកស្អំបេះដូងហើយនោះ បានធ្វើឲ្យពាក្យចចាមអារ៉ាមអំពីអត្តសញ្ញាណនៃមិត្តស្រីថ្មីរបស់គេសាយភាយយ៉ាងឆាប់រហ័ស និងល្បីល្បាញ។
ទោះបីជាគាត់មិនព្រមបង្ហាញប្រាប់ឲ្យច្បាស់ថានាងជាអ្នកណាឲ្យប្រាកដក៏ដោយ , តែបណ្ដាអ្នកលេង Internet នៅតែអាចសន្និដ្ឋានបានថា គាត់កំពុងតែមានទំនាក់ទំនងជាមួយនឹងតារាស្រីជនជាតិអង់គ្លេស Katy Louise Saunders វ័យ 38 ឆ្នាំ។

អ្នកទាំង2ក៏ត្រូវបានគេចាប់បានថា មានវត្តមាននៅក្នុងកម្មវិធីមង្គលការជាមួយគ្នាជាច្រើនលើកមកហើយ ហើយ Kathy ក៏ត្រូវគេស្គាល់ថាជាគ្រូបង្រៀនភាសាអ៊ីតាលីរបស់អ្នកសម្ដែងក្នុងរឿង Vincenzo ដែលត្រូវសម្ដែងជាតួអង្គមេធាវីម៉ាហ្វៀកូនកាត់កូរ៉េ-អ៊ីតាលី ។
បើសិនជាពិតដូចអ្វីដែលគ្រប់គ្នាបានបញ្ជាក់ខាងលើមែន មានន័យថាពួកគេបានទាក់ទងគ្នាអស់រយៈពេលជាងមួយឆ្នាំហើយ។
បណ្ដាអ្នកលេង Internet ព្យាយាមជីកកកាយរឿងរ៉ាវផ្សេងរបស់ Kathy ចំពោះពត៌មានចុងក្រោយនេះថាតើនាងពិតជាមានកូនស្រីអាយុ10ឆ្នាំមែនឬយ៉ាងណា?
មិនត្រឹមតែរូបភាពដែលគេបានថតបង្ហោះលើ Internet ទាក់ទងនឹងរូបភាពដែល Kathy ថតហាក់ដូចជាកំពុងពពោះឯកម្មវិធីមួយក្នុងឆ្នាំ2012នៅប្រទេសអ៊ីតាលីប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងរកឃើញរូបថតរបស់នាងជាមួយនឹងក្មេងស្រីសក់ពណ៌ទង់ដែងជាច្រើនសន្លឹកថែមទៀតផងដែរ ដែលត្រូវបានគេជឿថាក្មេងនោះជាកូនរបស់នាង។
ពត៌មានទាំងនេះបានធ្វើឲ្យបុគ្គលមួយចំនួនមានការមិនពេញចំពោះការដែល Song Joongki ទៅមានទំនាក់ទំនងជាមួយនឹងស្រីមេម៉ាយកូនមួយ ។ តែក៏អរគុណខ្លាំងណាស់ ចំពោះមតិភាគច្រើនដែលនៅតែគាំទ្រនិងមានគំនិតសុទិដ្ឋិនិយមចំពោះរឿងនេះ៕
ប្រភព : 8Days