បុរសម្នាក់បានរួចជីវិតដោយសារតោងជាប់នឹងពោងសញ្ញាប្រាប់ផ្លូវនាវា (Buoy) អស់ពេល2ថ្ងៃ បន្ទាប់ពីធ្លាក់ពីទូកក្នុងថ្ងៃបុណ្យណូអែល

0
36
Loading...

Clip Videoដ៏គួរឲ្យតក់ស្លុតចិត្តដែលបានបង្ហាញឲ្យឃើញថា បុរសម្នាក់ត្រូវបានគេជួយសង្រ្គោះខណៈពេលដែលគាត់កំពុងតែព្យាយាមតោងពោងសញ្ញាប្រាប់ផ្លូវនាវា(Buoy) ដើម្បីរក្សាជីវិត ក្រោយពីពេលដែលគាត់ធ្លាក់ពីលើទូកក្នុងអំឡុងពេលថ្ងៃបុណ្យណូអែល។

គួរឲ្យស្ងើចសសើរណាស់ដែល អ្នកនេសាទម្នាក់ គឺលោក David Soares អាចនៅរស់រានមានជីវិតនៅក្នុងសមុទ្រដែលគាត់បានព្យាយាមតោងជាប់នឹងពោងសញ្ញាប្រាប់ផ្លូវនាវា(Buoy)អស់ពេល2ថ្ងៃពេញមកនេះ។

បុរសវ័យ 43ឆ្នាំ ដែលគ្រប់គ្នាគិតថា គាត់បាត់បង់ជីវិតទៅហើយ ក្រោយពេលដែលគេប្រទះឃើញទូករបស់គាត់អណ្ដែតត្រសែតលើផ្ទៃជលសានៃសមុទ្រអាត្លង់ទិច ក្នុងទឹកដីប្រទេសប្រេស៊ីល។

តែទីបំផុតគាត់ក៏ត្រូវមិត្តភក្តិដែលជាអ្នកនេសាទដូចគ្នាតាមរកឃើញថានៅតោងនឹងពោងសញ្ញាប្រាប់ផ្លូវនាវា(Buoy) ហើយគាត់នៅជាប់នឹងវត្ថុមួយនោះដោយភាពភ័យខ្លាចតែម្នាក់ឯងអស់ពេលជាច្រើនម៉ោង។

Soares បានផ្តល់បទសម្ភាសន៍ដល់ សារពត៌មានប្រេស៊ីស Portal G1 ថា គាត់ត្រូវបានគេស្គាល់ថាឈ្មោះ Leandro នៅក្នុងសហគមន៍នេសាទនៅតំបន់នោះ ដែលគាត់បានរៀបរាប់ប្រាប់ពីបទពិសោធន៍ដ៏មិនគួរឲ្យជឿមួយនេះ ។

វាចាប់ផ្តើមឡើងនាថ្ងៃអាទិត្យទី25ខែធ្នូ ដែលគាត់បានសម្រេចចិត្តថា ទៅធ្វើការនេះតែម្នាក់ឯង នៅឯឆ្នេរ Atafona ដោយជិះកប៉ាល់(Vessel)

«សម្រាប់ខ្ញុំ 10 នាទីដំបូងគឺពិតជាពិបាកខ្លាំងណាស់ ខ្ញុំចង់ទៅដោយជិះកប៉ាល់ដោយចំណាយប្រាក់» គាត់បានពន្យល់

Photo : Ladbible

«តែវាគឺជាផ្ទៃសមុទ្រដែលមានទំហំដ៏ធំល្វឹងល្វើយ ដែលយើងមិនអាចមានលទ្ធភាពហែលទៅដល់ច្រាំងដោយខ្លួនឯងទេ»

គ្រាន់តែគិតក៏មានភាពភ័យខ្លាចទៅហើយ

បន្ទប់ពីការបាត់ខ្លួនរបស់គាត់ មិត្តភក្តិ និង ក្រុមគ្រួសារក៏ចាប់ផ្ដើមស្វះស្វែងតាមរកគាត់ ព្រមទាំងផ្ដល់ដំណឹងដល់កងទ័ពជើងទឹកឲ្យមកចេញប្រត្តបត្តិការណ៍តាមរកទៀតផង។

ទីបំផុត មិត្តអ្នកនេសាទរបស់គាត់ក៏បានប្រទះឃើញទូកទទេរបស់គាត់អណ្តែតតាមបណ្ដោយផ្ទៃសាគរ។

ទោះបីជាមានអ្នកអស់សង្ឃឹមនិងស្ថានការណ៍នេះទៅហើយក្តី (រួមទាំងខ្លួនគាត់ផងដែរ) ដោយ Soares បានព្យាយាមបំផុតហើយ

គាត់បានដោះសំលៀកបំពាក់ចេញដើម្បីសម្រាលខ្លួនរបស់គាត់ឲ្យស្រាលជាមុន បណ្ដោយឲ្យរាងកាយរបស់គាត់អណ្ដែតទៅតាមផ្ទៃទឹកជំនួសការដែលត្រូវប្រើកម្លាំងហែលបញ្ច្រាស់នឹងកំលាំងខ្យល់។

ហើយផែនការរបស់គាត់ការបានផលពិតមែន ដោយ8គីឡូម៉ែត្រពីទូកគាត់ក៏បានរកឃើញ ពោងសញ្ញាប្រាប់ផ្លូវនាវា(Buoy)។

«ទោះបីជាយ៉ាងណាក៏មិនមែនមានន័យគាត់បានរួចខ្លួននោះដែរ ព្រោះនៅតែមានឧបសគ្គពី​ រលក និង ខ្យល់» គាត់បានបន្ត

«ខ្ញុំសម្រេចចិត្តថា នឹងបណ្ដែតខ្លួនលើផ្ទៃទឹកជាជាងប្រើកម្លាំង ដោយខ្ញុំប្រើរយៈ4ម៉ោង ដើម្បីទៅដល់ Porto Du Acu ដោយប្រើពោងសញ្ញាប្រាប់ផ្លូវនាវា(Buoy)»

Photo : Ladbible

Soares នៅតែព្យាយាមរក្សាលំនឹងរបស់ខ្លួន ដែលត្រូវប្រឈមមុខនិងស្ថានការណ៍ចំពោះមុខមួយនេះ ដោយទន្ទឹងរង់ចាំថា នឹងមានអ្នកមកជួយសង្គ្រោះគាត់។

នៅថ្ងៃបន្ទាប់ក្តីសង្ឈឹមរបស់គាត់ក៏ប្រែជាការពិត បន្ទាប់ពីគាត់ត្រូវអ្នកនេសាទដទៃទៀតប្រទះឃើញ។

«ជាច្រើនលើកច្រើនសារហើយ ដែលខ្ញុំគិតថាខ្លួនឯងអាចនឹងស្លាប់ព្រោះអាកាសធាតុត្រជាក់ខ្លាំង រហូតទាល់តែក្រុមសង្គ្រោះមកដល់» គាត់បានពោល

ដោយសារតែជាប់នៅលើពោងសញ្ញាប្រាប់ផ្លូវនាវា(Buoy)អស់ពេលជាយូរដូច្នោះ ទើបក្រុមគ្រូពេទ្យបានរកឃើញថាគាត់មានបញ្ហាកង្វះជាតិទឹកក្នុងរាងកាយរបស់គាត់ ។

Soares ក៏នៅតែអាចប្រើបានវិលត្រឡប់មកនេសាទដូចដើម ដោយមើលឃើញយ៉ាងច្បាស់ពីបទពិសោធន៍ដែលស្ទើរតែឆក់យកជីវិតរបស់គាត់រួចមក ក៏មិនមែនមានន័យថាគាត់ត្រូវខ្លាចរអានឹងការបន្តបំពេញកិច្ចការរបស់គាត់បន្តទៀតនោះឡើយ។

គាត់បានរៀនសូត្រពីមេរៀនជាច្រើនដែលគាត់បានជួបប្រទះ គាត់បាននិយាយបន្ថែមថា « មានឱកាសបានរស់ម្ដងទៀតដូច្នេះ ខ្ញុំមានតែត្រូវប្រើជីវិតឲ្យប្រសើរជាងមុន»៕

ប្រភព : Ladbible