Loading...
នាពេលថ្មីៗនេះ មានវីដេអូមួយដែលថតបានដោយបុរសម្នាក់ បញ្ជាក់ថាឃើញសត្វក្រពើមួយក្បាលកំពុងតែត្រាំទឹកលេងក្នុងទន្លេបាទី ដែលជារមនីយដ្ឋានដ៏ពេញមួយនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក បុរសម្នាក់នេះមានគណនីបណ្តាញសង្គមឈ្មោះថា Pozz Mauv បានធ្វើសកម្មភាពថតយកវីដេអូពិតៗចេញពីទន្លេបាទី ដែលមានក្រពើមួយក្បាលទំហំមិនធំប៉ុន្មានទេ កំពុងតែសំងំក្នុងទឹកកំបាំងដោយស្លឹកកំប្លោកតូចៗ មើលមិនចង់ឃើញ ទាល់តែមើលយកចិត្តទុកដាក់បន្តិចទើបអាចឃើញបាន។

យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មាននរណាហ៊ានចុះចាប់កូនក្រពើមួយក្បាលនេះទេ មានតែរង់ចាំបងស្នាយ និងគ្រូតឿទេមើលទៅ(និយាយលេងទេ)៕

វីដេអូ
ប្រភព៖ Pozz Mauv