មើលច្រឡំខ្មែរជំនាន់ដើម! ធ្លាប់តែឃើញពាក់ស្បែកជើងកែង ពេលនេះតារាបង្ហាញម៉ូត Sinon loresca គ្រងឈុតល្ខោនខោលខ្មែរ មើលទៅស្អាតហំ

ធ្លាប់តែឃើញ តារាបង្ហាញម៉ូតរបស់ប្រទេសហ្វីលីពីន Sinon loresca ស្លៀកពាក់សុិចសុី ពេលនេះគ្រងឈុតល្ខោនខោល ដូចខ្មែរជំនាន់ដើមណាស់។

0
46
Loading...

Sinon loresca គឺជាតារាបង្ហាញម៉ូតរបស់ប្រទេសហ្វីលីពីន ដ៏មានប្រជាប្រិយភាពម្នាក់ ដែលកន្លងមកលោកតែងតែពាក់ស្បែកជើងកែង និងឈុតសម្លៀកបំពាក់សុិចសុីជារឿយៗ ហើយកន្លងមកលោកធ្លាប់បានមកប្រទេសកម្ពុជាយើងម្តងហើយ កាលពីប៉ុន្មានឆ្នាំមុននេះ។

Sinon loresca

ដោយឡែក ពេលនេះ Sinon loresca បានធ្វើការមកកម្ពុជាជាថ្មីម្តងទៀត ប៉ុន្តែលើកនេះមិនមែនស្លៀកពាក់សុិចសុី និងស្បែកជើងកែងទៀតឡើយ គឺលើកនេះ លោកបានគ្រងឈុតសម្លៀកបំពាក់ល្ខោនខោលរបស់ខ្មែរយើងវិញម្តង ដោយរូបរាងរបស់លោក និងមុខមាត់ ពេលគ្រងឈុតនេះទៅ មើលទៅដូចជាជនខ្មែរជំនាន់ដើមណាស់ បើមិនប្រាប់គឺប្រាកដជាមិនដឹងជាក់ជាមិនខានឡើយថាលោកគឺជាជនជាតិហ្វីលីពីន។

Sinon loresca កាលពីប៉ុន្មានឆ្នាំមុន

យ៉ាងណាមិញ ឃើញថាប្រជាជនកម្ពុជាយើងជាច្រើន បាននាំគ្នាសរសើរថាលោក គ្រងឈុតល្ខោនខោល ស្អាតណាស់ មើលទៅឡើងហំតែម្តង៕

Sinon loresca ពេលគ្រងឈុតល្ខោនខោល
Sinon loresca ពេលគ្រងឈុតល្ខោនខោល
Sinon loresca ពេលគ្រងឈុតល្ខោនខោល
Sinon loresca ពេលគ្រងឈុតល្ខោនខោល