បុរសចំនាស់ វ័យ 56ឆ្នាំ មួយរូបត្រូវបានបាត់បង់ជីវិត ដោយសារតែការវាយប្រហាពីសំណាក់ត្រីឆ្លាម(Tiger sharks)ដ៏កំណាចមួយក្បាល ក្នុងដំណើរកំសាន្ត នៅកោះ Colombian នៃរដ្ឋ San Andres ។
អ្នកទេសចរជនជាតិអ៊ីតាលីរូបនេះត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយពេលដែលត្រូវត្រីឆ្លាម(eight-foot tiger shark) ត្របាក់ ខណៈពេលដែលកំពុងហែលក្នុងសមុទ្រ។
បុរសម្នាក់នេះត្រូវបានបាត់បង់ជីវិតព្រោះបាត់បង់ឈាមច្រើនពេក បើយោងតាមរបាយការណ៍ពីសារពត៌មាន The Sun.
គេជឿថាគាត់បានធ្លាក់ចូលក្នុងស្ថានភាពស្លន់ស្លោក្នុងហេតុកាណ៍ត្រីឆ្លាម(Tiger sharks)ខាំត្របាក់មួយនេះ។
រូបភាព និង Video ត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គម បង្ហាញពីរូបភាពដ៏គួរឲ្យរន្ធត់របស់បុរសម្នាក់ដេកផ្ងារ ហើយភ្លៅខាងស្ដាំរបស់គាត់ដាច់ចេញពីរាងកាយ។
សាធារណៈជនបាននិយាយថា នេះជាលើកទីមួយហើយដែលមានហេតុការណ៍ត្រីឆ្លាម(Tiger sharks)សម្លាប់មនុស្សនៅលើកោះនេះ។
ពួកគេក៍បានបន្តទៀតថា ហេតុការណ៍លើកនេះគឺបង្ករដោយត្រីឆ្លាម(Tiger sharks) លំដាប់លេខ2 បន្ទាប់ពីត្រីឆ្លាមពណ៌ស(Great Whites) ដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងការវាយប្រហារមនុស្ស។
រូបភាពនៅលើបណ្ដាញសង្គមបានបង្ហាញឲ្យឃើញថា ត្រីឆ្លាមទាំង2ក្បាលនេះនៅតែបន្តហែលក្បែរៗកន្លែងដែលអ្នកទេសចរត្រូវបានវាយប្រហារនៅឡើយទេ។
Rodrigo Lopez ជីវវិទូបានឲ្យដឹងថា «មនុស្សមានការព្រួយបារម្ភណាស់ចំពោះរឿងរ៉ាវដែលកើតឡើង ហើយពួកគេក៏មិនចង់ឲ្យមនុស្សចូលទៅក្នុងទឹកជ្រៅៗទេ»
សាក្សីបានរៀបរាប់ថា «បុរសដែលត្រូវបានត្រីឆ្លាមវាយប្រហារម្នាក់នោះ គាត់ពូកែហែលទឹកណាស់ គាត់បានជ្រមុជចូលទៅក្នុងសមុទ្រមួយសន្ទុះ លុះគាត់ត្រឡប់ចុះទៅជ្រមុជជាលើកទី2 ក្រោយមកគាត់ក៏ហែលសំដៅទៅរកច្រាំង ខណៈពេលនោះឯងដែលគាត់ចាប់ផ្តើមស្រែកឲ្យគេជួយ មិនយូរប៉ុន្មាននៅជុំវិញខ្លួនគាត់កប្រែជាពោរពេញទៅដោយឈាម។
Mauricio Valdonado ដែលប្រថុយជីវិតហែលនាំអ្នកទេសចររូបនោះត្រឡប់ច្រាំងវិញ , គាត់បានបន្ថែមថា «គាត់ព្យាយាមជួយខ្លួនឯងហើយ»
អ្នកនាំពាក្យរដ្ឋភិបាលប្រចាំកោះនេះបានឲ្យដឹងថា «ក៏ធ្លាប់មានកម្មវិធីជ្រមុជទឹកនៅកន្លែងដែលមានត្រីឆ្លាមផងដែរ តែគ្មានគ្រោះថ្នាក់អ្វីកើតឡើងទេ»
គ្រូបង្វឹកផ្នែកជ្រមុជទឹក Mirla Zambrano អាយុ50ឆ្នាំ បានបន្ថែម «យើងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះនេះជាលើកទីមួយហើយ ដែលមានការវាយប្រហារពីត្រីឆ្លាមនៅក្នុងតំបន់ San Andres យើងនេះ»
យោងទៅតាមទស្សនាវដ្ដី National Geographic យើងអាចដឹងបានថា ត្រីឆ្លាម (Tiger sharks) មានប្រវែង ចន្លោះពី 10 និង 14 ហ្វីត (Feet) និងមានទម្ងន់ ចន្លោះពី 850 និង 1400 ផោន (Pounds).
«ត្រីឆ្លាម (Tiger sharks) ត្រូវបានគេហៅឈ្មោះតាមពណ៌សម្បុររបស់វា ដែលមាន ឆ្នូតកង់ៗពណ៌ខ្មៅ ដែលភាគច្រើនឃើញពេលដែលវានៅតូចៗ»។
«ហើយពេលដែលវាចាប់ផ្តើមធំពេញវ័យ ឡាយលើខ្លួនរបស់វាក៏ចាប់ផ្តើមបាត់»។
«ពួកវាជាប់ចំណាត់ថ្នាក់លេខ2 បន្ទាប់ពីត្រីឆ្លាមពណ៌ស(great whites) ក្នុងរឿងវាយប្រហារទៅលើមនុស្ស»។
«ដោយសារតែពួកវា(Tiger sharks)មានអណ្ដាតដែលស្ទើរតែមិនដឹងពីរសជាតិ ហើយពួកវាក៏មិនហែលគេចក្រោយពេលខាំមនុស្ស ដែលផ្ទុយស្រលះពីត្រីឆ្លាមពណ៌ស(great whites)»៕
ប្រភព : Ladbible