នាពេលថ្មីៗនេះ បណ្ឌិត គីម ហ៊ាង បានចែករំលែកបទពិសោធន៍ដែលលោកបង្រៀនកូនៗ អោយមានរឹងមាំ និងក្លាយជាមនុស្សល្អ ដែលនេះអ្នកដែលស្ទើរបទពិសោធន៍ចិញ្ចឹមកូនអាចយកគម្រូតាម។

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់លោក បណ្ឌិត បានបញ្ជាក់ថារូបលោក និងភរិយា មិនដែលបង្រៀនកូនអោយរៀនយកលេខ១ ធ្វើការយកលេខ១ ឬក៏រកសុីយកលេខ១ឡើយ ផ្ទុយទៅលោកមានតែប្រៀនប្រដៅអោយកូនមានម្ចាស់ការលើខ្លួនឯង ប្រឹងប្រែងអោយអស់ពីសមត្ថភាពដែលខ្លួនមាន។ ដូច្នេះមេរៀន ដែលលោកបង្រៀននោះមានតែធ្វើជាកូនសិស្សល្អ និស្សិតល្អ អ្នកធ្វើការល្អ អ្នករកសុីល្អ និងជាមនុស្សល្អ សម្រាប់ខ្លួនឯង បងប្អូន សាច់ញាតិ មិត្តភក្តិ សង្គម និងប្រទេសជាតិ។

យ៉ាងណាមិញ ចំពោះមេរៀនដែល បណ្ឌិត គីម ហ៊ាង បានបង្រៀនកូនៗនោះគឺពិតជាមានអត្ថន័យល្អណាស់ ដោយសារតែនេះអាចធ្វើអោយក្មេងឆាប់យល់ពីបំនិននៃជីវិត ថាតើពួកគេគួរតែធ្វើអ្វីដើម្បីខ្លួនឯង និងដើម្បីអោយសង្គមយើងនេះមានភាពរីកចម្រើន៕
