ទំហំពេជ្រស្មើសេចក្ដីស្រឡាញ់! Pok Passakorn ផ្ដល់ភាពភ្ញាក់ផ្អើលដល់ Margie ជាមួយពេជ្រដ៏ធំ តាមចំនួនឆ្នាំ រួមជាមួយពាក្យពេចន៍ផ្អែមល្ហែមនៃសេចក្ដីស្នេហាដ៏ជ្រាលជ្រៅ

0
35
Loading...

រៀបការ​ និង​សាង​គ្រួសារ​ជាមួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែភាពផ្អែមល្ហែមរបស់ Pok Passakorn និង Margie Rasri មិនថមថយទាល់តែសោះ ។

ដោយថ្មីៗនេះ Pok Passakorn បានរៀបចំគម្រោងជាមួយកូនៗ ដើម្បី Surprise Margie ក្នុងខួបអាពាហ៍ពិពាហ៍៥ឆ្នាំរបស់ខ្លួន ជាមួយនឹងពេជ្រដ៏ធំសម្បើមមួយ ទម្ងន់៥ការ៉ាត់ ស្មើនឹងចំនួនឆ្នាំរៀបការ និងផ្កាមួយភួងធំមាន ៥០ ផ្កា តាមចំនួនឆ្នាំផងដែរ។

ថ្ងៃ​នេះ​ជា​ខួប​អាពាហ៍ពិពាហ៍​គម្រប់​៥​ឆ្នាំ ធ្វើ​ឱ្យ​មានការផ្អើលដោយ​ទិញ​ពេជ្រ​ឱ្យ​ Margie ព្រោះ​ជា​ប្រពន្ធ​ល្អ​បំផុត​ដែល Pok ទទួលបាន​សុភមង្គល​ជា​ខ្លាំង ទើប​លោកចង់​ធ្វើ​អ្វី​ពិសេសៗ​ជូននាង។

លោកបាននិយាយថា មនុស្ស​ស្រី​ម្នាក់​នេះ​គឺ​ជាធ្វើអ្វី​គ្រប់​យ៉ាង ​ទាំងជា​មិត្តភ័ក្ដិ ជាប្អូនស្រី និង​ជា​អ្នក​ណែនាំ គឺគាំទ្រ ជាម្តាយកូនៗ នារីម្នាក់នេះលះបង់គ្រប់យ៉ាងដើម្បីគ្រួសារយើង ហើយ​នាងធ្វើអ្វីៗច្រើន​ណាស់​ តាំង​ពី​មាននាង​មក ជីវិត​ខ្ញុំ​តែង​តែ​មាន​ភាព​សប្បាយ​រីក​រាយ និងដើរ​ក្នុង​ផ្លូវ​ល្អ​។ បើ​អាច​ខ្ញុំចង់​ផ្តល់​អ្វី​ដែល​ល្អ​បំផុត​ដល់នាង។

នៅពេលដែល Margie បានឃើញកាដូដ៏ពិសេសនោះ ធ្វើឲ្យនាងសប្បាយចិត្ត និងរំភើបចិត្តយ៉ាងខ្លាំង ដោយញញឹមយ៉ាងស្រស់ស្អាតនឹងឱប Pok ។ ដោយនាង​ថើប និង​អរគុណ​ប្តី​ដែល​ទិញ​ពេជ្រ​ធំបែបនេះឲ្យប្រពន្ធ ហើយ​ជូន​ពរ​ប្ដី​នាង​ឲ្យ​បាន​ចម្រើន ជោគជ័យ​ដ៏​អស្ចារ្យ និងកើនឡើងជារហូតផងដែរ៕ ប្រភព៖ បរទេស