Loading...
វីរបុរសបាល់ទាត់ របស់ប្រទេសប្រេសុីលលោក Pele ដែលមានឥទ្ធិពលខ្លាំងទៅលើបាល់ទាត់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពេលនេះបានទទួលមរណភាពនៅក្នុងជន្មាយុ៨២ឆ្នាំ។

តាមសេចក្តីរាយការណ៍ពីមន្ទីរពេទ្យ Albert Einstein Israelite លោក Pele បានផុតដង្ហើមតាំងពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៣ និង២៧នាទី ដោយសារសរីរាង្គលោកត្រូវបានខូចខាត ដោយសាវិវត្តនៃជំងឺមហារីកពោះវៀនធំរបស់លោកនាពេលកន្លងមក។

គួររម្លឹកដែរថា ក្នុងអាជីពជាតារាបាល់ទាត់របសPele លោកបានជួយជម្រើសជាតិប្រេសុីនឈ្នះពានរង្វាន់ World Cup ចំនួន ៣ផងដែរ៕
