ពួកគេជាគ្រួសារមួយដែលមានអ្នកគាំទ្រតាមដានគ្រប់សកម្មភាពសម្រាប់ គ្រួសារអ្នកម្តាយ និងកូនទាំងបី Chompoo Araya ដែលចេញឃ្លីបកូនៗ ទាំង Saifah, Phayu និងកូនស្រីពៅ Abigail តែងតែបញ្ចេញស្នាមញញឹម។
តួយ៉ាង ឃ្លីបចុងក្រោយ ដែលធ្វើឲ្យអ្នកគាំទ្រ ពេញចិត្ត និងសរសើរដល់ការចិញ្ចឹមកូនរបស់ ម្តាយ ជម្ពូ យ៉ាងខ្លាំង បន្ទាប់ពីអ្នកម្តាយរូបនេះ បង្ហោះឃ្លីបដែល Saifah ប្រមូលចចំបើងយ៉ាងរហ័សរហួនបំផុត។ ខណៈពេលដែលលោកយាយ Ning កំពុងថតកម្មវិធី “ផ្ទះបាយលោកយាយ Ning” នៅ Ban Suan ។
ដោយក្នុងឃ្លីបនោះ ត្រូវបានចែករំលែកតៗគ្នា រួមជាមួយនឹងការនិយាយលេងសើចថា ‘Saifah’ គួរឲ្យស្រឡាញ់ណាស់។ «អ្នកស្នងមរតកដប់ពាន់លាន ជញ្ជូនចំបើង «ដឹងទេថា អ្នកជាអ្នកទទួលមរតកដប់ពាន់លាន?»។
អ្នកលេងអ៊ីនធឺណិតសរសើរអ្នកម្ដាយដែលចិញ្ចឹមកូនបានល្អខ្លាំង។ បង្រៀនពួកគេឱ្យចេះរស់នៅដូចមនុស្សធម្មតា។ មានអារម្មណ៍ថាធម្មជាតិ ចូលចិត្តរបៀបចិញ្ចឹមកូនបែបសាមញ្ញបែបនេះ។
អ្នកគាំទ្រខ្លះនិយាយថា តាំងពីមើលឃ្លីប កម្រឃើញកូនៗរស់បែបនេះ នៅក្នុងផ្ទះកម្រឃើញពួកគេលេងទូរស័ព្ទ ឬ iPad ណាស់ ប៉ុន្តែនឹងតែងតែស្វែងរកសកម្មភាពឱ្យកុមារធ្វើ៕ ប្រភព៖ បរទេស