នាពេលថ្មីៗនេះ ក្រុមចម្រៀងបុរស IKON បានធ្វើការចេញពីក្រុមហ៊ុន YG ហើយ ប៉ុន្តែមិនមែនចេញម្តងតែ១ ឬ២នាក់នោះទេ គឺចេញម្តងទាំងអស់តែម្តង គ្មានសល់សូម្បីតែម្នាក់។

ដោយឡែក យោងតាមការប្រកាសរបស់ក្រុមហ៊ុន YG បានបញ្ជាក់នៅក្នុងថ្ងៃនេះថា សមាជិកក្នុងក្រុមទាំងអស់បានសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយនឹងផលិតកម្មហើយ ដោយសេចក្តីថ្លែងការណ៍មានដូចជា សួស្តីនេះគឺជាផលិតកម្ម YG Entertainment ។
យើងសូមប្រកាសថា បន្ទាប់ពីមានការពិភាក្សាយ៉ាងល្អិតល្អន់ជាមួយក្រុមចម្រៀង IKON សមាជិករួមមាន
១. Kim Jin Hwan
២.Bobby Song
៣.Yun Hyeong
៤.Koo Jun Hoe
៥.Donghyuk
៦.Chanwoo

ពួកយើងទាំងអស់គ្នាបានពិភាក្សាគ្នារួចជាស្រេច ដើម្បីបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់ក្រុមដោយសន្តិវិធី។
យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុម IKON ដែលបាននៅជាមួយពួកយើងក្នុងនាមជាសិល្បកររបស់ផលិតកម្ម YG ។ YG Entertainment នឹងតែងតែរពឹងពីសកម្មភាពរបស់សមាជិកទាំងអស់ ហើយសូមជូនពរអោយពួកគេទទួលបានភាពជោគជ័យ ពេលអនាគត។
បន្ថែមពីលើនេះ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកIKON ទាំងអស់ដែលបានរួមដំណើរជាមួយ គ្នាក្នុងដំណើររបស់ពួកគេ។ សូមអ្នកមហាជននៅតែបង្ហាញការគាំទ្រទៅកាន់ IKON ដោយសារពេលនេះសមាជិកទាំងអស់នឹងរៀបចំការចាប់ផ្តើមនៃដំណាក់កាលថ្មីនៃអនាគតរបស់ពួកគេហើយ។
សូមអរគុណ។

យ៉ាងណាមិញ ពេលនេះសមាជិកទាំង៦របស់ក្រុម IKON មិនទាន់បញ្ជាក់ថាពួកគេនឹងត្រឡប់ទៅទ្រនំណាបន្ទាប់ឡើយ ប៉ុន្តែBlack Label អាចជាទិសដៅដែលពួកគេនឹងចាប់ផ្តើមអនាគតក្នុងវិស័យសិល្បៈផងដែរ៕
