Loading...
នាពេលថ្មីៗនេះ តារាបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ និងនៅក្លឹបបាល់ទាត់ Real Madid លោក Toni Kroos បាននិយាយថា លោកនឹងចាកចេញពីក្លឹប Real Madrid បន្ទាប់ពីកិច្ចសន្យាបានបញ្ជប់។

ដោយឡែក នៅក្នុងពេលនេះ ពេលវេលារបស់ Toni Kroos ក៏កាន់តែកៀកទៅៗហើយ ដែលលោកធ្លាប់បានបញ្ជាក់ថានឹងភ្ជួរស្បែកជើងនៅពេលដែលកិច្ចសន្យាជាមួយក្លឹបបានបញ្ជប់ ទាំងដែលកិច្ចសន្យានឹងចប់ក្នុងឆ្នាំ២០២៣ខាងមុខនេះហើយ នេះបើតាមសម្តីដែលចេញពីមាត់តារាបាល់ទាត់រូបនេះ។

យ៉ាងណាមិញខាង Real Madrid កំពុងតែភ័យហើយ នៅពេលដែលមិនទាន់មានកីឡាករណាម្នាក់អាចជំនួសតំណែង Toni Kroos បានល្អនៅឡើយ ស្របពេលដែល Benzema និង Modric ហាក់បីដូចជាមានបំណងថាអាចនឹងចាកចេញឆាប់ៗខាងមុខនេះផងដែរ៕
