Ana Maria Markovic គឺជាកីឡាបាល់ទាត់នារី ដែលលេងនៅក្នុងក្លឹបបាល់ទាត់ Grasshopper Club Zürich(នារី) និងនៅកីឡាការនីជម្រើសក្រូអាត។ នាងត្រូវបានជាប់ឈ្មោះជាកំពូលស្រីស្អាតដាច់គេក្នុងពិភពលោកក្នុងចំណោមកីឡាការនីបាល់ទាត់ផ្សេងៗទៀត ដោយសារតែសម្រស់នាងស្អាតខ្លាំងដូចទេពអប្សរ ទាំងសាច់ ទាំងសម្បុរ រួមទាំងកម្ពស់ គឺអាចនិយាយបានថាស្តង់ដារជាតារាបង្ហាញម៉ូតក៏បាន តារាសម្តែងក៏បាន។


ជាការពិតណាស់ មូលហេតុចំបងដែលនាង សុខចិត្តជ្រើសរើសអាជីពជាកីឡាការនីបាល់ទាត់ ជាជាងតារាម៉ូដែល ឬតួកុន នោះគឺ អាចថាមកពីចំណង់ចំណូលចិត្តស្រឡាញ់ផ្នែកខាងកីឡា ឬនាងមាននិមិត្តរូបជាកីឡាករបាល់ទាត់ណាម្នាក់ ដែលតែងជម្រុញចិត្តអោយចេះស្រឡាញ់បាល់ទាត់?


ជាក់ស្តែង នាពេលថ្មីៗនេះ នៅពេលមានអ្នកគាំទ្រសួរ Ana ថា តើរវាង Messi និង Ronaldo តើមួយដែលនរណាដែលនាងគិតថាល្អជាង? បន្ទាប់មក កីឡាការនីរូបនេះ តបទៅវិញ ដោយមិនស្ទាក់ទេ ចម្លើយគឺ CR7 ជាមួយនឹងរូបពពែ ដែលសំដៅពាក្យ G.O.A.T (Greatest Of All Time) ដែលនេះមានន័យល្អបំផុតគ្រប់ពេល។


មិនតែប៉ុណ្ណោះ ក្នុងកិច្ចសម្ភាសមួយ Ana បានបញ្ជាក់ថា Luka Modric គឺជានិមិត្តដ៏ល្អបំផុតរបស់នាង ដែលគេគឺជាកីឡាករលំដាប់ពិភពលោកតំណាងអោយក្រូអាត ប៉ុន្តែតែកីឡាករដែលនាងចូលចិត្តបំផុតគឺ Cristiano Ronaldo ព្រោះគាត់មានវិន័យតឹងរឹងណាស់។ វាជារឿងសំខាន់ណាស់ដែលអ្នកមានការប្តេជ្ញាចិត្តក្នុងការលេងកីឡា ហើយមានផ្នត់គំនិតល្អដូចគាត់៕
