5លំដាប់នៃបច្ចេកវិជ្ជាដែលនឹងមកដល់នៅឆ្នាំ2023 នៅថ្ងៃទី 22 ខែ ធ្នូ ឆ្នាំ2022 ដែលអ្នកយកពត៌មានបានរាយការណ៍មកថា វេបសាយ Forbes នឹងមាន ឧបករណ៍បច្ចេកវិជ្ជាថ្មីៗដែលនឹងបង្ហាញខ្លួនចូលមកចូលមកក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សក្នុងឆ្នាំ2023 ដូចខាងក្រោម :
1ឧបករណ៍ឆ្លាតវៃមានគ្រប់ទីកន្លែង
ប្រពន្ធ័បច្ចេកវិជ្ជាឆ្លាតវៃឬ AI និងត្រូវគេយកទៅប្រើកាន់តែច្រើនជាងមុន ជាពិសេសតាមក្រុមហ៊ុនធំៗ និង តាមទីអាជីវកម្មទូទៅដែលធ្វើឲ្យការបម្រើសេវាកម្ម និង ការលក់ផលិតផលកាន់តែមានប្រសិទ្ធភាពជាងមុន។
ចំពោះកន្លែងអាជីវកម្មដែលនាំយក AI ទៅប្រើរួចហើយ ដូចជា Stitch Fix ដែលជាក្រុមហ៊ុនលក់សំលៀកបំពាក់នៅសហរដ្ឋអាមេរិច និង អង់គ្លេស ប្រពន្ធ័ឧបករណ៍ឆ្លាតវៃ (Algorithm) ប្រើសម្រាប់ណែនាំផលិតផល និង អាចប្រាប់ពីទំហំដែលអតិថិជនពេញចិត្តបាន។
AI ថែមទាំងនៅអាចផ្តល់ជាប្រយោជន៍ដល់អាជីវកម្ម លើមុខងារនៃការផ្ទេរ និង បង់ប្រាក់ ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធឲ្យកាន់តែមានគុណភាពបន្ថែមទៀត ។
លើសពីនេះ AI អាចប្រើដើម្បីគ្រប់គ្រងឥវ៉ាន់ក្នុងឃ្លាំងបានផងដែរ ដូច្នេះហើយទើបអ្នកប្រតិបត្តិការត្រូវទម្លាប់ខ្លួនឲ្យបានដើម្បីធ្វើការជាមួយ AI និង មនុស្សយន្ត។

2 សកលលោកច្នៃប្រឌិត(metaverse)
metaverse ឬ រូបភាពនៃការប្រើ Internet ដែលមានភាពជឿនលឿនជាងមុនដែលតម្រូវឲ្យអ្នកប្រើប្រាស់ត្រូវតែដើរឲ្យទាន់បច្ចេកវិជ្ជា ដើម្បីការងារ ការកំសាន្ត និង ការដែលត្រូវចូលទៅក្នុងសង្គមអនឡាញ ដោយអ្នកជំនាញបានថ្លែងថា «metaverseនិងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានតម្លៃជាងមុន5លានដុល្លាអាមេវិច ឬ 173 លានបាត ក្នុងអំឡុងឆ្នាំ2029 ដូច្នេះឆ្នាំក្រោយជាឆ្នាំដែលពិភពលោករកឃើញផ្លូវដើម្បីឲ្យដើរទៅដល់បច្ចេកវិជ្ជារបស់ឧបករណ៍ឆ្លាតវៃនេះហើយ។
ចំនុចបោះជំហានទៅមុខនេះ មួយចំនែកគឺបានមកពីលទ្ធផលនៃការអភិវឌ្ឍន៍ដែលចេញមកពីបច្ចេកវិជ្ជា ទំលុះទៅរូបភាពក្នុងពិភពផ្សេងមួយទៀត ដែលគេហៅថា VR (Virtual Reality) បច្ចេកវិជ្ជា (Augmented Reality) ដែលជាទីកន្លែងមួយគួរឲ្យចាប់ចិត្ត ជាកន្លែងការងារថ្មីមួយទៀត ដែលអាចឲ្យមនុស្សមកធ្វើការជាមួយគ្នាក្នុងពិភព(metaverse)នេះ ។
ជាគំរូនោះគឺកើតឡើងនៅក្រុមហ៊ុនដ៏ធំសម្បើមរបស់ IT ដូចជា Microsoft និង NVIDIA នៅក្នុងគម្រោងអភិវឌ្ឍន៍រូបបែបមួយរបស់ (metaverse) សម្រាប់ការធ្វើការជាមួយគ្នាតាមប្រពន្ធ័ Digital
ក្រៅពីនេះនៅមានភាពរីកចំរើនរបស់រូប (Avatar) ដែលជាតំណាងឲ្យមនុស្សក្នុងពិភព(metaverse)ហើយការរចនានេះ ដោយអាចធ្វើឲ្យ (Avatar)មានរូបរាងស្រដៀងទៅនិងរូបពិត និងកាយវិកាផ្សេងៗទៀត ដែលដូចរូបដើមពិតៗ។
បច្ចេកវិជ្ជាទាំងនេះក៏មាន ក្រុមហ៊ុនឯកជនខ្លះបាននឹងកំពុងប្រើប្រាស់ហើយ ជាពិសេសគឺ VR និង AR ដើម្បីប្រើប្រាស់ក្នុងការអប់រំបុគ្គលិក រួមទាំងកន្លែងធ្វើការដូចជា NTH FLOOR ដែលអាចឲ្យផ្នែកធនធានមនុស្សធ្វើការតាមអនឡាញបាន ។

3 ភាពរីចម្រើននៃ វេបសាយ 3.0
ការវិវត្តន៍ជំហានបន្ទាប់របស់វេបសាយនឹងកើតមានជាបន្តនៅឆ្នាំក្រោយ ភាពរីកចំរើន របស់បច្ចេកវិជ្ជា(Blockchain) ដែលធ្វើឲ្យទិន្នន័យឯកសាររបស់យើងមានសុវត្ថិភាពជាងមុន។
ឧទាហរណ៍ដូចជាការទុកទិន្នន័យឯកសារផ្ទាល់ខ្លួន នៅលើ Cloud ក្នុង វេបសាយ 2.0 ដែលចាំបាច់ត្រូវតែមាន Data Centre ដែលជាទីតាំងរក្សាទុកឯកសារ បើសិនជាមានការបំបែកឯកសាររបស់ វេប 3.0 ក៏ត្រូតែប្រើ បច្ចេកវិជ្ជា Blockchain ដែលជាទីតាំងគោលសម្រាប់ផ្ទុកឯកសារទិន្នន័យ ។
ឧបករណ៍Digital ម៉ូតថ្មី ដូចជា (Non-fungible tokens – NFTs) ដែលគ្មានអ្វីអាចមកជំនួសបាន ហើយកាន់តែអាចប្រើប្រាស់បានធំទូលាយជាងមុន នាំឲ្យមានការកើនឡើងនៃឧបករណ៍ឌីជីថល ។

4 ពិភពលោកដែលតភ្ជាប់ជាមួយនិងលោកក្នុងប្រពន្ធ័ឌីជីថល
និន្នាការនៃតំណភ្ជាប់រវាងពិភពមនុស្សនិងភពបច្ចេកវិជ្ជានិងនៅតែបន្តរីកចំរើនជារឿយៗក្នុងឆ្នាំ2023 ដោយមានឧបករណ៍មួយប្រភេទដែលនឹងមកក្លាយជាបេះដូងរបស់បច្ចេកវិជ្ជា ហើយនោះគឺជា Digital Twin ការចំលងអ្វីផ្សេងៗ និងការវាយឯកសារបែប 3D
Digital Twin មានគុណសម្បត្តិដែលអាចឲ្យមនុស្សអាចសាកល្បង បង្កើត ឬ ដំណើរការការងារផ្សេងៗ ក្នុងពិភពបច្ចេកវិជ្ជាដោយមិនចាំបាច់ ប្រថុយនឹងគ្រោះថ្នាក់ ហើយក៏មានប្រយោជន៍ខ្លាំងណាស់សម្រាប់ ស្ថាបត្យករ និង វិស្វករ ហើយក៏អាចយកមកប្រើប្រាស់តាមឧស្សាហកម្មធន់ធ្ងន់ និង ការព្យាបាលជម្ងឺមហារីកបានផងដែរ។

5 កែប្រែធម្មជាតិ
ឆ្នាំ2023 ពិភពលោកនេះនិងមានកំនែប្រែដោយសារលាយបញ្ចូលហ្សែនបានកាន់តែច្រើនប្រភេទជាងមុន ដោយរុក្ខជាតិ ឬអាចបានទៅដល់ វត្ថុធាតុដើមបែបថ្មីផងដែរ រួមទាំងមនុស្សដែលបានកែប្រែហ្សែនទៀតផង ដោយសារការរីកចម្រើនលើផ្នែកបច្ចេកវិជ្ជា ណាណូ (Nano) ដែលអាចធ្វើឲ្យមនុស្សច្នៃប្រឌិតបាន អ្វីៗដែលថ្មីជាច្រើនផងដែរ។

ប្រភព : Khaosod