មិនមែនថាមនុស្សទាំងអស់គ្នាសុទ្ធតែមានគូងាយៗនោះ នេះផ្អែកទៅតាមជម្រើស និងការសម្រេចចិត្តម្នាក់ៗ អាចនឹងមានភាពផ្ទុយស្រឡះពីគ្នា។ នេះជាមូលហេតុដែលមនុស្សមួយចំនួនអាចនឹងជួបផលលំបាកក្នុងការស្វែងរកដៃគូ ដែលចេះយល់ចិត្តបាន តែចំពោះរឿងនៅលីវនេះ អាចជារឿងផ្សេងមួយទៀត ឬនិយាយខ្លីៗថា មានហេតុគឺមានផល មិនខុសពីមូលហេតុនៅខាងក្រោមនេះអញ្ចឹង។
១. អត់ចេញក្រៅ នៅតែផ្ទះហើយស្រែកថាឯកាណាស់
ជារឿងធម្មតានោះ ទំនាក់ទំនងគឺជារឿងសំខាន់ក៏បាន មិនសំខាន់ក៏បាន តែបើគិតថាជារឿងសំខាន់ អ្នកគួរតែចេញក្រៅផ្ទះហើយ ដូចជាស្វែងការងារធ្វើ ទៅរៀនបន្ថែម ដើម្បីជួបមនុស្សថ្មីៗ អញ្ចឹង ប្រសិនជាយើងមិនប្រឡូកហេតុអីបានយើងដឹងការពិតបានទៅ? ស្វែងរកមនុស្សដែលយល់ចិត្ត មិនខុសអ្វីពីការដាំគ្រាប់ពូជទេ ត្រូវការពេលវេលា ការយកចិត្តទុកដាក់ដូចគ្នាអញ្ចឹង។
២. មិនទាន់ដាច់អាល័យពីអ្នកចាស់នៅឡើយ
នេះជារឿងពិតមួយដែលមនុស្សភាគច្រើនតែងតែជួបប្រទះ តើអ្នកតែងតែងព្យាយាមគ្រប់យ៉ាងដើម្បីទាក់ទងទៅគេវិញមែនទេ? តើអ្នកតាមដានគេនៅក្នុងបណ្តាញសង្គម និងតាមគេគ្រប់ជំហានមែនទេ? ដូច្នេះដកដង្ហើមអោយបានវែងសិន ហើយសាកគិតមើលទៅថាជីវិតនឹងបញ្ចប់ត្រឹមនឹងមែនទេ រឿងអ្វីក៏ដោយ តែងតែត្រូវការពេលវេលាដើម្បីព្យាបាល ព្យាយាមផ្តោតទៅលើបច្ចុប្បន្នកាលជំនួសគិតរឿងចាស់ៗ វាមិនខុសពីអ្នកព្យាយាមអានសៀវភៅដដែលៗ សាច់រឿងនៅតែដដែលៗ ចាប់ផ្តើមយ៉ាងម៉េច ចុងបញ្ចប់ក៏នៅអញ្ចឹងដដែល។
៣. មិនបាច់រើសទេវតាអីទេ មនុស្សលោកល្មមៗយកទៅ
អ្នកដែលរើសច្រើន ចង់បានតែអ្នកដែលល្អឥតខ្ចោះ លទ្ធផលចុងក្រោយគឺនៅព្រៅមួយជីវិត។ យើងដឹងហើយថានរណាម្នាក់ក៏មានចំណុចល្អ និងចំណុចអាក្រក់ដែរ សុីសងទៅតាមប្រភេទមនុស្ស អ្នកខ្លះចិត្តល្អ តែមុខមិនស្អាត អ្នកខ្លះស្អាត ចិត្តអាក្រក់ ជារឿងធម្មតានោះទេ នរណាក៏មានចំណុចអាក្រក់ដែរ សំខាន់ថាយើងអាចទទួលយកបានអត់? បើថាអត់ទេ គួរតែដើរចេញ ហើយរកថ្មីទៀតទៅ តែបើអូខេហើយ មិនបាច់គិតច្រើនទេ និយាយត្រង់ៗទៅ យ៉ាងច្រើនគេបដិសេដ ខ្មាស់គេប៉ុណ្ណឹង តែបើគេអូខេ យើងនឹងក្លាយជាមនុស្សដែលមានសំណាងជាក់ជាមិនខាន។
៤. គិតថាខ្លួនឯងអស្ចារ្យជ្រុលហួសហេតុពេក
ចំណុចនេះស្រដៀងនឹងចំណុចទី៣ អញ្ចឹង ប៉ុន្តែខុសត្រង់មនុស្សប្រភេទនេះ គិតថាស្តង់ដាខ្លួនឯងខ្ពស់ អញ្ចឹងហើយត្រូវរើសយកកូនអ្នកមាន អ្នករៀនចេះដឹងជាដើម ប៉ុន្តែប្រសិនជាអ្នកមានសមត្ថភាព រឿងនេះវាអាចនឹងកើតឡើង តែបើអ្នកវង្វេងវង្វាន់ក្នុងការស្រម៉ៃនោះ អ្នកប្រាកដជាអត់លិតដដែលជាក់ជាមិនខានឡើយ។
៥. គិតថាខ្លួនឯងអន់ពេក មិនស័ក្ខសមនឹងនរណាម្នាក់
នេះផ្ទុយទាំងស្រុងពីចំណុចទី៤ បញ្ហានេះអ្នកគ្មាន ឬអស់ទំនុកចិត្តលើខ្លួនឯងទាំងស្រុង គិតថាខ្លួនឯងមិនសមនឹងនរណា មិនល្អគ្រប់គ្រាន់។ បើអ្នកមានបញ្ហាទាំងនេះ សូមរៀបចំខ្លួនឯងអោយបានត្រឹមត្រូវស្អាតបាត ទាំងអត្តចរិក និងរូបសម្បត្តិ ដើម្បីអោយយើងមានភាពជឿជាក់ថែមមួយកម្រិតទៀត។
៦. អ្នកជាមនុស្សលាក់លៀមខ្លាំងជ្រុលពេក
អាចនិយាយបានជាមនុស្សអាថ៍កំបាំង មើលទៅមានភាពអស្ចារ្យ និងគួរអោយចាប់អារម្មណ៍ ប៉ុន្តែមានតែនៅក្នុងរឿងនោះទេ ប្រសិនជាអ្នកជាមនុស្សស្ងប់ស្ងាត់ និងលាក់លៀមច្រើននៅក្នុងកន្លែងធ្វើការ ឬនៅក្នុងថ្នាក់នោះ ច្បាស់ណាស់ប្រាកដជាគ្មាននរណាម្នាក់និយាយរកនោះឡើយ។ ប្រសិនជាអ្នកចង់មានមានទំនាក់ទំនងអោយមានភាពសុីជម្រៅ ទៅកាន់មនុស្សនៅជុំវិញនោះ អ្នកគួរតែចែករំលែកពីរឿងខ្លួនឯងខ្លះ និងរួសរាយខ្លះ រួមទាំងយកចិត្តទុកដាក់ទៅកាន់គេឯង ទើប