ផ្លូវការណ៍! Ronaldo បានចុះកុងត្រាជាមួយនឹងក្លឹបបាល់ទាត់អារ៉ាប់ Al Nassr ហើយ

Cristiano Ronaldo បានសម្រេចចិត្តចុះកុងត្រាចូលលេងជាមួយនឹងក្លឹបអារ៉ាប់ជាមួយនឹងទឹកប្រាក់ប្រមាណជា២១១លានដុល្លារក្នុងមួយឆ្នាំ។

0
66
Loading...

តារាបាល់ទាត់ដ៏ឆ្នើម Cristiano Ronaldo បានសម្រេចចិត្តចុះកុងត្រាចូលលេងជាមួយនឹងក្លឹបអារ៉ាប់ជាមួយនឹងទឹកប្រាក់ប្រមាណជា២១១លានដុល្លារក្នុងមួយឆ្នាំ នេះ​បើតាមការបង្ហោះចូលក្នុងបណ្តាញសង្គមកាលពីថ្ងៃសុក្រ។

Ronado ជាមួយនឹងអាវក្លឹបថ្មី

ក្លឹបបានប្រកាសពីមកដល់នៃកំពូលកីឡាករពាន Ballon d’or​ ៥សម័យកាល ដោយមានកាន់អាវក្លឹប Al Nassr ​និងក្លឹបបាននិយាយថា ប្រវត្តិក្នុងត្រូវបានបង្កើតឡើងហើយ នេះគឺជាការចុះហត្ថាលេខា ដែលមិនត្រឹមតែលើកទឹកចិត្តដល់ក្លឹប ដោយសម្រេចបានជោគជ័យកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែជំរុញអោយលីករបស់យើង ជាតិយើង និងកូនចៅជំនាន់ក្រោយ ក្មេងប្រុស និងក្មេងស្រីអោយក្លាយជាកំណែដ៏ល្អបំផុតសម្រាប់ខ្លួនឯង។ ស្វាគម​ន៍ Cristiano ចំពោះផ្ទះថ្មីរបស់អ្នក។

Ronado ជាមួយនឹងអាវក្លឹបថ្មី

ប៉ុន្តែកាលពីថ្ងៃសុក្រនេះ អ្នកតំណាងរបស់ Ronaldo មិនបានបង្ហាញពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះទេ។ សារព័ត៍មានCNN បានទាក់ទងទៅ Al Nassr ដើម្បីសុំការអត្ថាធិប្បាយបន្ថែម។

Ronaldo កាលនៅក្លឹប Manchester United

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានក្លាយជាកីឡាករឥតមានក្លឹប ដោយសារតែការចែកផ្លូវគ្នាជាមួយ Manchester United កាលពីខែមុននោះ ដោយសារក្លឹបបានធ្វើការផ្តាច់កិច្ចសន្យាជាមួយលោក ដោយសារកិច្ចសម្ភាសជាមួយនឹងអ្នកសារព័ត៍មានPiers Morganរួចមក។

Ronaldo និងPiers Morgan

យ៉ាងណាមិញ ពេលនេះយើងក៏សូមជូនពរដល់ Cristiano Ronaldo អោយមានសុខភាពល្អ និងទទួលបានភាពជោគជ័យ ក្នុងក្លឹបថ្មីនេះផងដែរ៕

Ronaldo ពេលឈ្នះពាន Ballon D’or ៥សម័យកាល