5រឿងរ៉ាវប្លែករបស់ជនជាតិជប៉ុន

0
41
Loading...

ភាពប្លែកដែលថានេះប្រហែលជាប្លែកសម្រាប់យើង តែបែរជារឿងធម្មតាសម្រាប់ជនជាតិជប៉ុនទៅវិញ  ចឹងហើយទៅតាមដានទាំងអស់គ្នា ថាតើវាប្លែកដល់កម្រិតណា

1 ជនជាតិជប៉ុនដែលយើងគិតថា ស្បែកស្អាតហ្នឹងគឺភាគច្រើនជាស្បែកដែលងាយមានប្រតិកម្មទៅវិញទេ

មនុស្សភាគច្រើនយល់ថា ស្បែករបស់ជនជាតិជប៉ុនប្រហែលជាមានសុខភាពល្អណាស់ហើយ  តែការពិតជប៉ុនភាគច្រើនមានស្បែកងាយនឹងប្រតិកម្មទៅវិញទេ ដែលមិនអាចត្រូវកំដៅថ្ងៃ ឬខ្យល់ត្រជាក់ក្នុងរដូវរងាបានទៀតផង ខុសពីស្បែករបស់ពួកយើងដែលទោះបីជាមិនសូវស តែស្បែកយើងក៏មិនងាយមានប្រតិកម្មដូចជប៉ុនដែរ ម្យ៉ាងម្នាក់ទេជប៉ុនអើយ !

2 ការតែងខ្លួនប្លែកៗរបស់បុរសជនជាតិជប៉ុន

ដោយសារតែយូរៗទើបបានឃើញម្ដង ចឹងហើយត្រូវតែងាកមើលហើយ  គឺខោរឹបរាងឡាយខ្លា ស្បែកជើងធ្វើពីស្បែកសត្វ ទុកសក់វែងស្អាតហើយ តែចាំបាច់ទៅទុកពុកមាត់ធ្វើអីទៀត ដោយមានអ្នកខ្លះស្លៀកសំពត់បែបស៊ិចស៊ីទៀតផង បើមិនងាកមើលទេប្រយត្ន័ស្ដាយ។

3 ចូលចិត្តនិយាយម្នាក់ឯង

ពេលយើងដើរផ្លូវអាចនឹងឃើញ ជនជាតិជប៉ុនដែលនិយាយម្នាក់ឯង ឬបើមិនចឹងទេ ពេលដែលយើងដើរកាត់ក៏លឺគេនិយាយហាក់ដូចជានិយាយជាមួយយើងចឹង ។

4​ ប្រើប៊ិចពណ៌ខ្មៅជំនួសប៊ិចពណ៌ខៀវ

ជាធម្មតាសម្រាប់ការសញ្ញេឯកសារ ឬ បំពេញពាក្យជាផ្លូវការផ្សេងៗ គឺគេប្រើតែប៊ិចពណ៌ខៀវ តែសម្រាប់នៅជប៉ុនគេបែរជាតម្រូវឲ្យប្រើប៊ិចពណ៌ខ្មៅតែប៉ុណ្ណោះ ចឹងបើទៅជប៉ុនមិនបាច់យកប៊ិចខៀវទៅទេបងប្អូន។

5 បើសិនជាមនុស្សស្រីកាត់សក់សេះ នឹងត្រូវសួរថាខូចចិត្តមែន?

ពិតជាប្លែកមែនទែន សម្រាប់ពួកជប៉ុនគ្រាន់តែកាត់សក់សេះសោះ ក៏បែរជាត្រូវគេគិតថា យើងខូចចិត្តដែរ តែបើនៅស្រុកយើងវិញមានតែយើងអ្នកកាត់ទៅសួរគេវិញថា កាត់ចឹងមុខយើងដូចខ្ទើយដែរទេ ?

ប្រភព : Japankakkoii