មើល​មតិ​អ្នក​លេង​អ៊ីនធឺណិត តើអ្នកមានអារម្មណ៍យ៉ាងណាដែរ បន្ទាប់ពី IU និង Lee Jong Suk ទាក់ទងគ្នា? (មានវីដេអូ)

0
27
Loading...

អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​មតិ​ជុំវិញ​ព័ត៌មាន​ដែល​ថា IU និង Lee Jong Suk កំពុង​ណាត់​ជួប​គ្នា​នៅ​ក្នុង​សហគមន៍ theqoo បន្ទាប់​ពី Dispatch បាន​រាយការណ៍​ថា គូស្នេហ៍​ទាំង​ពីរ​បាន​ចំណាយ​ពេល​បុណ្យ​ណូអែល​ជាមួយ​គ្នា​នៅ​ប្រទេស​ជប៉ុន។

អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​មតិ

“ពួកគេចុះសម្រុងគ្នាបានល្អ។ អបអរសាទរ”

“ខ្ញុំពិតជាចូលចិត្តអ្នកទាំងពីរណាស់។ IU ឆ្លាត កក់ក្តៅ បត់បែន និងគួរឱ្យស្រលាញ់។ ពួកគេចុះសម្រុងគ្នាបានយ៉ាងល្អ”

“អស្ចារ្យ”

“ទាំងពីរផ្តល់ចំណាប់អារម្មណ៍ល្អ”

“ខ្ញុំមិនដែលស្រមៃថាជាគូគាត់ទេ ប៉ុន្តែខ្ញុំសង្ឃឹមថាពួកគេសប្បាយចិត្ត។”

“ខ្ញុំមិនដែលស្រមៃពីរឿងនេះពីមុនមកទេ។ ប៉ុន្តែពួកគេមើលទៅជាគូដ៏អស្ចារ្យ”

“តើពួកគេនៅជាមួយគ្នាយូរប៉ុណ្ណា?”

“ខ្ញុំភ្ញាក់ផ្អើលណាស់” និងច្រើនទៀត៕ ប្រភពពី៖ allkpop