អ្នក​និយម​លេង​អ៊ីនធឺណិត​ផ្ទុះ​កំហឹង​លើ​បណ្ដាញ​សង្គម​ជាមួយ​អតីត​មិត្ត​ប្រុស​របស់ IU បន្ទាប់​ពី​ភាគី​ខាង​ស្រី​បាន​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ជាមួយ Lee Jong Suk

0
31
Loading...

ចំពេលដំណឹងស្នេហាក្តៅគគុកស្វាគមន៍ឆ្នាំថ្មីរបស់គូស្នេហ៍តារាល្បី IU និង Lee Jong Suk ពេលនេះ Jang Ki Ha អតីតមិត្តប្រុសរបស់ IU បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​​ដែល​ត្រូវ​បាន​អូស​ចូល​ក្នុង​បញ្ហា​នេះ​ បន្ទាប់​ពី​អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​ចូល​រួម​បញ្ចេញ​មតិ​លើ SNS របស់​គាត់ ក្រោយ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ Jang Ki Ha បាន​សម្តែង​នៅ​ក្នុង​កម្មវិធី​នោះ។

ជាចៃដន្យបទចម្រៀងដែលតារាចម្រៀងរូបនេះជ្រើសរើសមកសម្តែងគឺបទ ‘ខ្ញុំមិនច្រណែន’ និង ‘សួស្តីឆ្នាំថ្មី’ ដែលទទួលបានការចាប់អារម្មណ៍ភ្លាមៗ ព្រោះវាបានកើតឡើង បន្ទាប់ពីពាក្យចចាមអារ៉ាមថា IU និង Lee Jong Suk មានទំនាក់ទំនងស្នេហា។

ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែត បញ្ចេញមតិលើបណ្ដាញសង្គមរបស់គាត់ ដូចជា “តើអ្នកបានឃើញពាក្យចចាមអារ៉ាមណាត់ជួបរបស់ IU ទេ?” បណ្តាលឱ្យមានការខឹងសម្បារពីអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ ហើយមានការតបតទៅវិញទៅមករវាងអ្នកគាំទ្រទាំងសងខាង។

ចំពោះ IU និង Jang Ki Ha ត្រូវបានគេបង្ហើបថា ពួកគេទាក់ទងគ្នារវាងឆ្នាំ ២០១៣ និង ២០១៧ មុនពេលការបែកបាក់របស់ពួកគេត្រូវបានបង្ហាញតាមរយៈភ្នាក់ងាររបស់ពួកគេ។

«គូទាំងពីរបានបែកគ្នាដោយធម្មជាតិ ដោយ​សារ​តែ​ផ្ដោត​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន ហើយ​ទើប​សម្រេច​ចិត្ត​បន្ត​ធ្វើ​ជា​សិស្ស​ច្បង និងជា​យុវជន​ល្អ»។

យ៉ាងណាមិញ ទោះបីជាអ្នកទាំងពីរបានបែកបាក់គ្នាប៉ុន្មានឆ្នាំមុនក៏ដោយ ក៏អ្នកគាំទ្រទាំង Jang Ki Ha និង IU នៅតែកូរ និងទាញឲ្យជាប់ពាក់ព័ន្ធក្នុងរឿងស្នេហាថ្មី Jang Ki Ha ជាមួយអតីតមិត្តស្រី៕ ប្រភព៖ បរទេស