កាលពីពេលថ្មីៗនេះ ក្រោយពីមានការផ្អើលភ្លូកទឹកភ្លូកដីរឿងទិញពាក្យចូលរៀន មានបេក្ខជន និងបេក្ខនារី ដែលប្រឡងជាប់មធ្យមសិក្សាបឋមភូមិរួចមក បានមកប្រជ្រៀតគ្នាទិញពាក្យចូលរៀននៅសាលាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច យ៉ាងច្រើនកុះករ ហើយមានអ្នកខ្លះមកអង្គុយចាំទិញពាក្យតាំងពីម៉ោង២ទៀបភ្លឺទៀតផងដែរ។

ជាក់ស្តែង ដោយសារមានមនុស្សមកច្រើនពេក ហើយក្នុងចំណោមនោះ មានមនុស្សមួយចំនួនតូចមានទម្លាប់ចោលសម្រាមក្រៅធុង ទើបធ្វើអោយបរិវេនមួយចំនួននៃសាលាបានក្លាយជាទីកន្លែងចាក់សម្រាម សូម្បីតែកន្លែងលាងដៃសាធារណៈក៏មិនលើកលែងដែរ គឺញ៉ុកសម្រាមពេញតែម្តង។ ភាគច្រើនដែលសម្រាមពួកគេចោលនោះគឺជាកែវទឹកប្លាសស្ទិកដែលពួកគេបានយកញុំាក្នុងបរិវេនសាលា។

យ៉ាងណាមិញ សូមបងប្អូន និងយុវជន យុវនារី គ្រប់ៗរូបកុំយកគម្រូតាម នេះជាទង្វើអាក្រក់មួយដែលយើងគួរតែជៀសវាង ដើម្បីរួមគ្នាថែរក្សាបរិស្ថានក្នុងប្រទេសយើងអោយមានភាពស្រស់បំព្រង៕




ប្រភព៖ RULE University News