មានបុរសពីរនាក់បានចូលលួចស្រានៅផ្សារទំនើបហុងឈី ត្រូវបានម្ចាស់ហាងជនជាតិចិនចាប់បាន ប៉ុន្តែមិនបានប្តឹងប៉ូលីសទេ ថែមទាំងអោយពួកគេផឹកនៅកន្លែងនេះតែម្តង។

ដោយឡែក យោងតាមសារព័ត៍មាន MSJ បានបញ្ជាក់ថាករណីមួយនេះបានកើតឡើងនៅភូមិព្រែកទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបុរសទាំងពីរនាក់នេះ បានផ្សំគំនិតគ្នាដើម្បីមកលួចស្រានេះគឺក្នុងគោលបំណងយកទុកទៅផឹកក្នុងពេលឆ្លងឆ្នាំខាងមុខនេះប៉ុណ្ណោះ ដោយស្រាមួយដបមានតម្លៃ៣៩៨ដុល្លារ ពីរដបសរុប៧៨៦ដុល្លារ។ ជនជាតិចិនជាថៅកែ ក៏សម្រេចមិនប្តឹងប៉ូលីស គ្រាន់តែអោយពួកគេទាំងពីរនាក់ផឹកស្រាវិញអោយអស់ ទើបអនុញ្ញាតអោយបុរសទាំងពីរត្រឡប់ទៅវិញ។ ចុងក្រោយបុរសទាំងពីរផឹកស្រាមិនអស់នោះឡើយ ទើបថៅកែចិនអោយបុរសទាំងពីរយកស្រាសល់យកទៅផ្ទះវិញទៀតផងដែរ។

យ៉ាងណាមិញ អ្នកដែលចង់ឆ្លងឆ្នាំប៉ុន្តែខ្វះលទ្ធផលទៅតាមការប៉ងប្រាថ្នា សូមសប្បាយទៅតាមលទ្ធភាពដែលខ្លួនអាចរកបាន កុំចង់ចំណេញ ឬលួចរបស់អ្នកដទៃដើម្បីសប្បាយមួយគ្រាអី ព្រោះថាវាគ្មានតម្លៃអ្វីឡើយ៕

វីដេអូ៖
ប្រភព៖ MSJ TV Hot News