Loading...
អាចនិយាយបានថាជារឿងរ៉ាវដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការប្លែកចិត្តហើយនាំគ្នាចូលមកខមមិនជាច្រើននាក់ ក្រោយពីពេលដែលអ្នកលេង TikTok ម្នាក់ដែលមានឈ្មោះថា @Nuna2216 បានបង្ហោះ Clip របស់នាង ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ក៏ព្រោះតែមុខមាត់ និង សម្លេងរបស់នាង ដូច Tangmo មែនទែន ធ្វើឲ្យគ្រប់គ្នាមានការភាន់ច្រឡំ។
ដោយ បន្ទប់ពីClipនេះបានបង្ហោះចេញទៅ ក៏មានអ្នកលេង TikTok មួយចំនួនចូលមកខមមិនខាងក្រោម Clip ដូចជា «ដូចមែនទែន» , «សាកទៅឈរមុខផ្ទះពួកមិត្តភក្តិដែលនៅលើទូកជាមួយTangmoបន្តិចទៅចាស៎» , «មុនដំបូងពិតជាភ្ញាក់ផ្អើលណាស់ នឹកស្មានថា Tangmo នៅមានជីវិត» , «ឃើញហើយពិតជានឹកដល់ Tangmo ណាស់» , «ឃើញភ្លាម ក៏នឹកសង្ស័យ Tangmo នៅរស់ពិតមែនឬ ?» , «ឈប់ៗ កំពុងតែភ្ញាក់ផ្អើល ដូចមែន» , «ស៊ូៗណាស៎ បង Tangmo» ៕
@nuna2216
ប្រភព : បរទេស